Cctimesw1140xh150cm copy

គណៈកម្មការរៀបចំអង្គកឋិនទានចុះទៅ«ខ្មែរកម្ពុជាក្រោម»ត្រៀមរៀបចំកឋិនទាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ គណៈកម្មការរៀបចំបុណ្យកឋិនទានដង្ហែមកវត្តខ្មែរក្រោម ដឹកនាំដោយសម្តេច ម៉ែន សំអន នៅថ្ងៃទី ២១ តុលាម្សិលមិញ បានដឹកនាំគណៈកម្មការរៀបចំអង្គកឋិនទានចុះពិនិត្យមើលទីតាំង ដែលអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ គ្រោងនឹងដង្ហែចូលនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ក្នុងបេសកកម្មចុះពិនិត្យនោះ ក៏មានជួបជាមួយប្រជាពលរដ្ឋ និង ព្រះសង្ឃគង់នៅវត្តខ្មែរកម្ពុជាក្រោមផងដែរ។

បើគ្មានអ្វីប្រែប្រួលនោះទេ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នឹងរៀបចំអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង នៅខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។ជាអង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និង ស្ថាប័នថ្នាក់ជាតិផ្សេងទៀត។

មុនកម្មវិធីចូលមកដល់ គណៈកម្មការរៀបចំបុណ្យកឋិនទានដង្ហែមកវត្តខ្មែរក្រោម ដឹកនាំដោយសម្តេច ម៉ែន សំអន បានអញ្ជើញដឹកនាំគណៈកម្មការរៀបចំអង្គកឋិនទានចុះពិនិត្យមើលទីតាំងវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីត្រៀមរៀបចំកម្មវិធី។

គួរបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២ តុលា កន្លងទៅ បានចេញសេចក្តីសម្រេចមួយ ស្តីពីការបង្កើតគណៈកម្មការរៀបចំ«អង្គកឋិនទាន»ដើម្បីដង្ហែទៅកាន់វត្តខ្មែរកម្ពុជាក្រោមដោយកម្មការនេះមានសមាសភាពចូលរួម ២២រូប និង មានសម្តេច ម៉ែន សំអន ជាប្រធាន។

សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា "ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា"។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង