Cctimesw1140xh150cm copy

ក្រសួងសុខាភិបាលនិងWHOចុះហត្ថលេខារួមគ្នាលើយុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការរវាងគ្នាឆ្នាំ២០២៤-២០២៨

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

រដ្ឋធានីម៉ានីល៖ ក្រសួងសុខាភិបាលកម្ពុជា និង អង្គការសុខភាពពិភពលោក បានចុះហត្ថលេខាលើឯកសារស្តីពី “យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨” នៅរដ្ឋធានីម៉ានីល សាធារណរដ្ឋហ្វីលីពីន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។

នាឱកាសនៃដំណើរចូលរួមកិច្ចប្រជុំប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច នៅទីក្រុងរដ្ឋធានីម៉ានីល សាធារណៈរដ្ឋហ្វីលីពីន លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចុះហត្ថលេខាលើ “យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក ឆ្នាំ២០២៤-២០២៨” ជាមួយលោក សាយអា ម៉ាអួ ព្យួកាឡា នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច។

យុទ្ធសាស្រ្តនៃកិច្ចសហប្រតិបត្តិការ រវាងព្រះរាជាណាចក្រកម្ពុជា និងអង្គការសុខភាពពិភពលោក បានអំពីចក្ខុវិស័យរួម និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា នៅក្នុងការពង្រឹងសុខភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា នៅក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមចំណែកចំពោះការសម្រេចបាននូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ “ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព” កសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលគូសបញ្ជាក់ អំពី ការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ចំពោះការសម្រេចបានគោលដៅនៅក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តនេះ នឹងជាមគ្គុទ្ទេសក៍ សម្រាប់កិច្ចសហការ និងសហប្រតិបត្តិការរយៈពេល ៥ឆ្នាំខាងមុខ សំដៅលើកកម្ពស់សុខភាព សុខុមាលភាពប្រជាជនកម្ពុជា ដែលកំពុងបន្តមានវឌ្ឍនភាព ដោយផ្ដោតលើ ការផ្ដល់ផលជះជាក់ស្ដែង នៅក្រោមអាទិភាពយុទ្ធសាស្រ្ត ចំនួនបីរួមមាន៖ ១-ពន្លឿនការគ្របដណ្ដប់សុខភាពជាសកលតាមរយៈសមាហរណកម្មសេវានិងប្រព័ន្ធ ប្រកបដោយ គុណភាព ដោយតម្រង់ទិសឡើងវិញទៅលើការថែទាំសុខភាពបឋម។ ២-លើកកម្ពស់សុខភាពបុគ្គល គ្រួសារ និងសហគមន៍ តាមរយៈ សកម្មភាពនៅក្នុង និងលើសពីវិស័យសុខាភិបាល និង ៣-ពង្រឹងប្រព័ន្ធសន្តិសុខសុខភាព ដើម្បីបង្កើនការត្រៀមលក្ខណៈជាមុនការឆ្លើយតប និងភាពធន់នឹង គ្រោះអាសន្នសុខភាពសាធារណៈ ដែលមានគ្រោះថ្នាក់ច្រើន៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង