Cctimesw1140xh150cm copy

នាយិកាគ្រប់គ្រងទីភ្នាក់ងារUSAIDអន្តរជាតិមកបំពេញទស្សនកិច្ចនៅកម្ពុជាថ្ងៃស្អែក

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ

ភ្នំពេញ៖ អ្នកស្រី Samantha Power នាយិកាទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ នឹងធ្វើបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២២-២៣ ខែតុលា។ អ្នកស្រីគឺជានាយិកាគ្រប់គ្រងទីភ្នាក់ងារ USAID ដំបូងគេដែលមកកាន់ប្រទេសកម្ពុជា។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានទីភ្នាក់ងារUSAIDផ្តល់ជូនដល់ ស៊ីស៊ីថាមស៍។

យោងតាមសេចក្តីប្រកាសព័ត៌មាន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា អ្នកស្រី Samantha Power នឹងជួបប្រជុំជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងការគាំទ្រដល់វិបុលភាព ភាពធន់ និង វឌ្ឍនភាពនៃការអភិវឌ្ឍនៅកម្ពុជា និង ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកទាំងមូល ព្រមទាំង ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់យើងក្នុងការគាំទ្រចំពោះប្រជាជនកម្ពុជា ។

ជាមួយគ្នានោះ អ្នកស្រី Power នឹងទៅបំពេញទស្សនកិច្ចនៅក្នុងខេត្តសៀមរាប និងរាជធានីភ្នំពេញ ដើម្បីជួបជាមួយសហគមន៍កម្ពុជា មន្ត្រីនានា និងដៃគូពាក់ព័ន្ធក្នុងស្រុក ព្រមទាំងពិភាក្សាអំពីបញ្ហាដែលទាក់ទងនឹងការរីកចម្រើនសេដ្ឋកិច្ច សុខភាព អភិបាលកិច្ច សិទ្ធិមនុស្ស ការគាំទ្រចំពោះអ្នកដែលមានពិការភាព ការងារ និងបរិស្ថាន ។ ដំណើរទស្សនកិច្ចនេះ បង្ហាញពីការគាំទ្រដ៏រឹងមាំរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនកម្ពុជា និង បំណងប្រាថ្នារបស់ពួកគេ ក្នុងការបង្កើតមានសង្គមដែលមានភាពរុងរឿង និងប្រកបបរិយាបន្នជាងមុន ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង