Cctimesw1140xh150cm copy

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងទៅចក្រភពអង់គ្លេសដើម្បីទាក់ទាញវិនិយោគិនមកកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងទៅចក្រភពអង់គ្លេសដើម្បីទាក់ទាញវិនិយោគិនមកកម្ពុជា ខណៈនាពេលកន្លងមកលោក ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារទៅបំពេញបេសកកម្មនៅតាមបណ្តាប្រទេសជាច្រើនក្នុងគោលដៅផ្សព្វផ្សាយការវិនិយោគនៅកម្ពុជា និងទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនកាន់តែច្រើនមកកម្ពុជា។

លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានជួបភិភាក្សាជាមួយលោក Matt Jackson នាយក និងជាប្រធានផ្នែកធុរកិច្ចចក្រភពអង់គ្លេស-អាស៊ាន នៃក្រុមហ៊ុន KPMG ក្នុងគោលបំណងដើម្បីពិភាក្សាលើកិច្ចការងាររៀបចំដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់CDC ទៅចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបនាពេលឆាប់ៗខាងមុខ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងរៀបចំបេសកកម្មគោះទ្វារវិនិយោគិនជាបន្តបន្ទាប់ទៅកាន់ប្រទេសផ្សេងៗជាច្រើនបន្ថែមទៀត ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ភាពរីកចម្រើនថ្មីៗ និងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ ក្រោមការដឹកនាំដោយផ្ទាល់របស់សម្ដេច ហ៊ុន ម៉ាណែត ក្នុងការបើកទទួលរាល់វិនិយោគិនពីគ្រប់បណ្ដាប្រទេស មានជាអាទិ៍ ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុបជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង