
ភ្នំពេញ៖ ផ្សារទំនើប អ៊ីអន ម៉លទី៣ បានបើកការដ្ឋានសាងសង់ជាផ្លូវការនៅនៅថ្ងៃទី ៧ ខែតុលានេះ ក្រោមអធិបតីភាពរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក មីកាមី ម៉ាសាហ៊ិរូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
គម្រោងផ្សារទំនើបអ៊ីអន ម៉លទី៣ សាងសង់ឡើងនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ លើទំហំផ្ទៃដី (១៧៤០០០ ម៉ែត្រការ៉េ )នៅក្នុងនោះមានផ្ទៃអគារ និងផ្ទៃហាងសរុប (GLA) ធំជាងគេនៅក្នុងព្រះរាជាណាចក្រ កម្ពុជា និងជាគម្រោងស្នូលនៃតំបន់អភិវឌ្ឍន៍ខាងលើ។តាមគម្រោងនឹងបើកដំណើរការជាផ្លូវការនៅឆ្នាំ២០២២ បន្ទាប់ពីបញ្ចប់ការសាងសង់រួចរាល់ ហើយគម្រោងនេះ ជាគម្រោងអភិវឌ្ឍន៍ទីក្រុងធំជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ប
សូមជម្រាបជូនថា គម្រោងផ្សារទំនើបអឺអនម៉លទី៣ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាកម្លាំងចលករដ៏សំខាន់ នៅក្នុងការជួយជំរុញដល់ការអភិវឌ្ឍន៍ នៃទីក្រុង រណបស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ ដែលជាតំបន់មានសក្តានុពលខ្លាំង៕