Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងបរិស្ថាន និងអង្គការ Mekong Future Initiative រួមគ្នារៀបចំកិច្ចប្រជុំ«ការប្រែប្រួលអាកាសធាតុកម្ពុជា» ឆ្នាំ២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
កិច្ចប្រជុំការប្រែប្រួលអាកាសធាតុកម្ពុជា។ ប្រភពរូបភាព៖ 

ព្រះសីហនុ៖ ក្រសួងបរិស្ថាន សហការជាមួយអង្គការ Mekong Future Initiative នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពី ការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ (CCCS24) ចាប់ពីថ្ងៃ២៤-២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីបញ្ហាបរិស្ថាន និងដំណោះស្រាយតាមបច្ចេកវិទ្យាថ្មីៗ។

យោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន បានឲ្យដឹងថា ក្រសួងបានសហការជាមួយអង្គការ Mekong Future Initiative នឹងរៀបចំវេទិកាកិច្ចប្រជុំដ៏ធំបំផុតប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ចាប់ពីថ្ងៃ២៤-២៥ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅខេត្តព្រះសីហនុ ដើម្បីពិភាក្សាអំពីបញ្ហាបរិស្ថាន រួមទាំងដំណោះស្រាយផងដែរ។

កិច្ចប្រជុំនេះ នឹងប្រមូលផ្តុំនូវ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ វិស័យឯកជន និងអង្គការសង្គមស៊ីវិលនានា ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ សរុបជាង ៣០០នាក់ ដើម្បីជួបជុំគ្នា ចែករំលែកបទពិសោធន៍ ចំណេះដឹង បច្ចេកទេស បញ្ហា នឹងដំណោះស្រាយឆ្លើយតបនឹងបញ្ហាបរិស្ថានសកលលោក។

គួរបញ្ជាក់ថា កិច្ចប្រជុំនេះ នឹងនាំមកនូវវាគ្មិនជាង ២០រូប និងក្រុមពិភាក្សា ដើម្បីជជែកលើប្រធានបទដូចជា ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង ទីផ្សារឥណទានកាបូន គោលដៅអភិវឌ្ឍន៍ ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថាន ដើម្បីចូលរួមដោះស្រាយ និងអភិវឌ្ឍបរិស្ថានកម្ពុជាប្រកបដោយភាពស្អាត បៃតង និងចីរភាព៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង