Cctimesw1140xh150cm copy

កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជិត៥លាននាក់ក្នុងរយៈពេល៩ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ភ្ញៀវទេសចរនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួន៤,៨០ លាននាក់ កើនឡើង ២២,២% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩៩,៧% នៃឆ្នាំ២០១៩។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់សារព័ត៌មានស៊ីស៊ីថាមស៍ដោយលោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ រយៈពេល៩ខែនេះ បណ្ណដែលបានលក់ឱ្យទេសចរបរទេសចូលទស្សនាតំបន់រមណីយដ្ឋានអង្គរសរុបមានចំនួន ៦៩៩ ៨៥០ សន្លឹក កើនឡើង ២៩,៧% និងចំណូលសរុប ៣២ ៥២២ ៧៣០$ កើនឡើង ៣០,២%។

ទន្ទឹមនឹងនេះ រយៈពេល៩ខែនេះ កម្ពុជាទទួលបានភ្ញៀវទេសចរជាតិចំនួន ១២,១៦ លាននាក់ កើនឡើង ៩,៨%។ ទេសចរជាតិចេញក្រៅមានចំនួន ១,៣៦ លាននាក់ កើនឡើង ៣,២%។

ជើងហោះហើរអន្តរជាតិចូលកម្ពុជាសរុបមានចំនួន ១៨ ៤១៧ ជើង ក្នុងនោះ ៖ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (PHN): ១៣ ៥១១ ជើង, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI): ៤ ៥២៨ ជើង, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ (KOS): ៣៧៨ ជើង។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង