Cctime 6monthsfree desktop
Cc times  web banner kh (2)

ធនាគារARDB ជួបជាមួយពាណិជ្ជករ និងអ្នកវិនិយោគជាជនជាតិខ្មែរ នៅប្រទេសនូវ៉ែលហ្សេឡង់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងអូក្លិន-នូវ៉ែលហ្សេឡង់៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរ ដែលជាពាណិជ្ជករ និងអ្នកវិនិយោគ ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់។

ក្នុងជំនួបនេះ លោក កៅ ថាច បានស្នើសុំអោយបងប្អូនចែករំលែកបទពិសោធន៍អាជីវកម្ម និងបង្ហាញអំពីបញ្ហាប្រឈមផ្សេងៗ ដែលបងប្អូនយើងកំពុងជួបប្រទៈក្នុងការប្រកបអាជីវកម្មរបស់ខ្លួន។

លោកបានជម្រាបដល់បងប្អូនខ្មែរដែលជាពាណិជ្ជករ និងអ្នកវិនិយោគ អំពី ភាពរីកចំរើន ,ការរក្សាបានសុខសន្តិភាព ,ស្ថិរភាពនយោបាយ,ស្ថិរភាពម៉ក្រូសេដ្ឋកិច្ចការរក្សាបាននូវកំណើនសេដ្ឋកិច្ច តាមឆ្នាំជាបន្តបន្ទាប់ និងអំពីសក្តានុពលទីផ្សារ នៅកម្ពុជា ផងដែរ។

ជាមួយគ្នានេះ លោក កៅ ថាច បានអញ្ជើញ និងចង់ឃើញ បងប្អូនពាណិជ្ជករ ខ្មែរ នៅនូវ៉ែលហ្សេឡង់ ទៅ ធ្វើការវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់បងប្អូនខ្មែរ និងជំរុញសេដ្ឋកិច្ចកម្ពុជា អោយមានកំណើនបន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង