Cctimesw1140xh150cm copy

ក្រុងកំពង់ចាម និងខេត្តកំពង់ចាម ជាប់ជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/

កំពង់ចាម៖ លោករដ្ឋមន្ត្រី ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ក្រុងកំពង់ចាម និងខេត្តកំពង់ចាម សម្រេចបានជោគជ័យថ្មីមួយទៀតនៅក្នុងវិស័យទេសចរណ៍ដោយបានក្លាយជាជ័យលាភី “ទីក្រុងទេសចរណ៍គ្មានផ្សែងបារី”។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការទីក្រុងកំពង់ចាមជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី នាថ្ងៃទីទី១៦ ខែតុលា ឆ្នាំ២០២៤ លោករដ្ឋមន្ត្រី ហួត ហាក់ បានផ្តល់អនុសាសន៍ដល់រដ្ឋបាលក្រុងកំពង់ចាមថា ត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍ឱ្យស័ក្តិសម ជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើឲ្យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោកអភិបាលនៃគណៈអភិបាលក្រុង/ស្រុក សហការជាមួយមន្ទីរទេសចរណ៍ខេត្តកំពង់ចាម ពិនិត្យលទ្ធភាព លើកផ្លាកតាំងបង្ហាញតំបន់រមណីយដ្ឋានទេសចរណ៍នៅក្នុងខេត្ត និងនៅតាមបណ្តាស្រុកនានា ឱ្យបានផុលផុស ដើម្បីផ្តល់ព័ត៌មាន និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្ត និងសូមចូលរួមទាំងអស់គ្នាជាមួយក្រសួងទេសចរណ៍ ក្នុងយុទ្ធនាការ៖ ១) ម្នាក់ៗ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជា ម្នាក់!, ២) ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង