681 ezgif.com resize
Swift cc time

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី៖ក្នុងការកសាង«ខេត្តក្រចេះ»ត្រូវតែសហការជាមួយខេត្តភូមិភាគឦសាន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
កិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី។ ប្រភពរូបភាព ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ក្រចេះ៖ លោកឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានលើកឡើងថាការរៀបចំផែនការកសាងខេត្តក្រចេះ មិនអាចធ្វើតែឯកឯងនោះទេ ត្រូវគិតគូរជារួម និងសហការជាមួយខេត្តភូមិភាគឦសានដទៃទៀតដូចជា ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលជាប៉ូល និងសក្តានុពលសេដ្ឋកិច្ចមួយដ៏សំខាន់ នៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងកិច្ចប្រជុំជំរុញការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តក្រចេះ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានមានប្រសាសន៍ថា ការងារចាំបាច់បន្តទៀតសម្រាប់ខេត្តក្រចេះ គឺការកសាងធនធានមនុស្ស ការរៀបចំដែនដី និងនគរូបនីយកម្ម ការរៀបចំបុរីជនបទ ភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល ព្រមទាំងស្ថាបត្យកម្មសំណង់អគារ ។

ជាមួយគ្នានោះលោកឧបនាយករដ្ឋមន្ត្រី បានស្នើឲ្យអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធរួមគ្នាគិតគូររៀបចំក្រុងឱ្យមានសោភ័ណភាព អគារស្អាតប្រើប្រាស់បានយូរអង្វែង ដែលអាចប្រែក្លាយពលរដ្ឋកម្ពុជាជាឱ្យទៅជាពលរដ្ឋដែលមានទំនៀមទំលាប់ ប្រពៃណី វប្បធម៌ និងអរិយធម៌។ ចំពោះសំណង់អគារត្រូវផ្តោតលើគុណភាព សុវត្ថិភាព និងត្រូវរក្សាឱ្យបាននូវគ្រឿងបង្គុំសំណង់របស់ខេត្តក្រចេះ ដូចជាថ្មអារ និងម៉ាបជាដើម ដើម្បីជាប្រភពចំណូលរបស់ខេត្ត ហើយអាចយកមកគិតគូរទៅលើវិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធជុំវិញខេត្តវិញ៕


Khcct banner

អត្ថបទទាក់ទង