Cctimesw1140xh150cm copy

កម្ពុជានាំចេញអង្ករជាង៤៤ម៉ឺនតោនទៅកាន់ទីផ្សារអន្តរជាតិក្នុងរយៈពេល៩ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន ៤៤៥ ៩១៣ តោន គិតជាទឹកប្រាក់បានចំនួន ៣៣៥.៤០លានដុល្លារសហរដ្ឋអាម៉េរិក ទៅកាន់ប្រទេសគោលដៅចំនួន ៦៥ប្រទេស ដោយក្រុមហ៊ុននាំចេញចំនួន ៥៤ ក្រុមហ៊ុន។ នេះបើតាមរបាយការ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

បើតាមរបាយការណ៍ អង្ករជាង៤៤ម៉ឺនតោននេះ កម្ពុជាបាននាំចេញអង្ករចំនួន ២២៨៧៣១ តោន គិតជាទឹកប្រាក់មានចំនួន ១៨៦.៦៧ លានដុល្លារ ទៅកាន់២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប, ចំនួន ៨៦ ០៤៣ តោន ឬ ៥២.២៣ លានដុល្លារ ទៅកាន់៧ប្រទេសសមាជិកអាស៊ាន, ចំនួន ៨១ ៤២៣ តោន ឬ ៥២.៦៣ លានដុល្លារ ទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត, និង ចំនួន ៤៩ ៧១៦ តោន ឬ ៤៣.៨៧ លានដុល្លារ ទៅកាន់២៩ប្រទេសផ្សេងៗទៀត នៅអាហ្វ្រិក មជ្ឈឹមបូព៌ា។ល។

ប្រភេទអង្ករដែលកម្ពុជាបាននាំចេញមាដូចជា៖ អង្ករក្រអូបគ្រប់ប្រភេទ ៧២.០១%, អង្ករសគ្រាប់វែង ២២.៥២%, អង្ករចំហ៊ុយ ៣.៣១%, អង្គរសរីរាង្គ ១.៨២%, និង អង្ករផ្សេងៗទៀត ០.៣៤% ។

ជាមួយគ្នានេះ រយៈពេល៩ខែនេះ កម្ពុជាបាននាំចេញស្រូវចំនួន ៣ ៣៦៨ ០១២ តោន គិតជាទឹកប្រាក់មានចំនួន ១ ០៦៦.១៦ លានដុល្លារ ទៅកាន់ប្រទេសជិតខាង។ ក្នុងនោះស្រូវចំនួន ៨៦.៣០% បានឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច។ នេះបើតាមរបាយការណ៍៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង