681 ezgif.com resize
Swift cc time

អង្គការWVSធ្វើយុទ្ធនាការចាក់វ៉ាក់សាំងការពារ«ជំងឺឆ្កែឆ្កួត»ឥតគិតថ្លៃដល់សត្វសុខន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត។ ប្រភពរូបភាព អង្គការបសុពេទ្យអន្តរជាតិ (WVS)

ភ្នំពេញ៖ យុទ្ធនាការការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតដល់សត្វសុខន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ដោយឥតគិតថ្លៃ ដើម្បីការពារជីវិតមនុស្ស និងសត្វពីជំងឺឆ្កែឆ្កួត។

យោងតាមការចេញផ្សាយរបស់អង្គការបសុពេទ្យអន្តរជាតិ (WVS) បានបញ្ជាក់ឲ្យដឹងថា ក្រោមគម្រោង Mission Rabies របស់អង្គការ នឹងផ្តល់ជូននូវការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ដោយឥតគិតថ្លៃដល់សត្វសុខននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តបាត់ដំបង ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីការពារជីវិតមនុស្ស និងសត្វពីជំងឺឆ្កែឆ្កួត។ ក្រុមការងារបានរៀបចំ ចំនួនប្រហែលជា ៣០០ក្រុម នឹងចុះទៅតាមសហគមន៍ដើម្បីចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួតនៅតាមតំបន់។ បន្ថែមពីនេះ យុទ្ធនាការនេះក៏បានផ្តល់សេវាគ្រៀវសត្វសុខនដោយឥតគិតថ្លៃ ដែលមាននៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម សម្រាប់សត្វសុខនដែលមកពីខណ្ឌដង្កោ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា ការចម្លងដោយសុខនខាំក៏ជាមូលហេតុនៃការស្លាប់របស់មនុស្សដោយសារជំងឺឆ្កែឆ្កួត ដែលត្រូវបានប៉ាន់ប្រមាណថាមានមនុស្សប្រហែល ៣០០,០០០នាក់ ត្រូវបានសុខនខាំជារៀងរាល់ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ កម្មវិធីការចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្គួតដល់សត្វសុខននេះ គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយ និងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្កែឆ្កួត ដែលជំងឺនេះអាចបណ្តាលឲ្យមនុស្សស្លាប់នៅពេលមានរោគសញ្ញាចាប់ផ្តើមវិវត្តន៍៕


Khcct banner

អត្ថបទទាក់ទង