681 ezgif.com resize
Swift cc time

«មន្រ្តីឧទ្យានុរក្ស»កម្ពុជា៤រូបចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០នៅបារាំង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
សមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤។ ប្រភពរូបភាព ក្រសួងបរិស្ថាន

បារាំង៖ មន្រ្តីឧទ្យានុរក្ស ៤រូប បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ នាថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤ ដោយបានចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង។

យោងតាមក្រសួងបរិស្ថានបានបញ្ជាក់ថា មន្រ្តីឧទ្យានុរក្សកម្ពុជា ៤រូប បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ នាថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤ ដោយបានចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង។

នៅក្នុងព្រឹត្តិការណ៍ពិភពលោកនេះ មន្រ្តីឧទ្យានុរក្ស បានពិភាក្សា សិក្សា និងចែករំលែកចំណេះដឹងទាំងបញ្ហា និងការដោះស្រាយ រួមទាំងជំនាញថ្មីផងដែរ។ ការពិភាក្សានេះ ត្រូវបានចូលរួមពីប្រទេសជាច្រើនលើពិភពលោក ដោយធ្វើឡើងក្នុងគោលបំណងតែមួយដូចគ្នា នោះគឺដើម្បីសម្រេចបាននូវគោលដៅ ៣០ x ៣០ ដែលត្រូវបង្កើនតំបន់ការពារ ដែនគោក ដែនទឹក ដោយសម្រេច ៣០% នៃផ្ទៃដីលើពិភពលោក។

សូមបញ្ជាក់ផងថា សមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ មានមន្រ្តីឧទ្យានុរក្សមកពីជុំវិញពិភពលោក សរុបចំនួន ៤៦០នាក់ ក្នុងនោះមកពីអឺរ៉ុប ១៤៧ នាក់ អាស៊ី ៧២នាក់ អូសេអានី ៧៩នាក់ អាហ្វ្រិក ៨២នាក់ អាមេរិកខាងជើង ៣៦នាក់ និងអាមេរិកខាងត្បូង ៤៤នាក់់ ដើម្បីចូលរួមមកពិភាក្សា និងចែករំលែកតាមបទពិសោធន៍នៅតំបន់រៀងៗខ្លួន៕


Khcct banner

អត្ថបទទាក់ទង