681 ezgif.com resize
Swift cc time

លោក ដួង តារា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលត្រូវបានចាប់ខ្លួននិងកំពុងស៊ើបសួរករណី«ឆបោក»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ដួង តារា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ពាក់អាវស។រូបភាព បណ្តាញសង្គម

ភ្នំពេញ៖ លោក ដួង តារា រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួន និង ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ ពីបទឆបោក។

លោក ដួង តារា គឺជាមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង​ជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។នៅថ្ងៃទី ១១ តុលា កន្លងទៅ លោកត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួន ហើយបានបញ្ជូនទៅកាន់តុលាការ។

លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានថ្លែងប្រាប់សារព័ត៌មាន ស៊ីស៊ីថាមស៍ នៅថ្ងៃទី ១៤ តុលានេះថា ករណីលោក ដួង តារា តំណាងអយ្យការបានបើកការ ស៊ើបសួរលើ ជនសង្ស័យពីបទ ឆបោក តាមមាត្រា ៣៧៧ និង មាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។

លោក ប្លង់ សុផល បានថ្លែងថា "បន្ទាប់ពីការចោទប្រកាន់របស់តំណាងអយ្យការ ឥលូវនេះសំណុំរឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់ចៅក្រមស៉ើបសួរ" ។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្តៅជាច្រើន ដកតំណែង ឬ បណ្តេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរូបណាដែលពាក់ព័ន្ធរឿង អាស្រូវ អំពើឆបោក មួយចំនួន។តាមរយៈវិធានការនេះ ទទួលបានសាទរជាច្រើនពីមហាជន ចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល អាណត្តិថ្មីនេះ៕

Khcct banner

អត្ថបទទាក់ទង