ភ្នំពេញ៖ មហាព្រឹត្តិការណ៍ការងារដ៏ធំ «ពិព័រណ៍កាងារ និងផលិតភាពជាតិ ២០២៤» «National Career and Productivity Fair» នឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅអគារពិព័រណ៍កោះពេជ្រ ដែលផ្តល់ឱកាសការងារល្អ និងចំនេះដឹងនៃការបង្កើនផលិតភាពដល់យុវជន និងសិស្សានុសិស្ស។
យោងតាមសេចក្តីប្រកាសរបស់សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញបានឲ្យដឹងថា មហាព្រឹត្តិការណ៍ការងារដ៏ធំ «ពិព័រណ៍កាងារ និងផលិតភាពជាតិ ២០២៤» «National Career and Productivity Fair 2024» នឹងរៀបចំឡើងនៅថ្ងៃទី ២៦-២៧ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅអគារពិព័រណ៍កោះពេជ្រ ដែលប្រមូលផ្តុំដោយក្រុមហ៊ុន សហគ្រាស និងគ្រឹះស្ថានធំៗ ចំនួន១៥០ ដោយផ្តល់ឱកាសការងារជាង ៣០,០០០កន្លែង ដល់យុវជន និងសិស្សានុសិស្សដែលកំពុងស្វែងរកការងារ នឹងទទួលបានឱកាសការងារល្អៗ ព្រមទាំងទទួលបានចំំណេះដឹងអំពីការបង្កើនផលិតភាពផងដែរ។
សូមជម្រាបថា មហាព្រឹត្តិការណ៍ការងារនេះនឹងផ្តល់ភាពងាយស្រួលដល់យុវជនក្នុងការស្វែងរកការងារដែលចាប់អារម្មណ៍ ជាមួយជំនាញការងារច្រើនបែប និងស្ថាប័នជាច្រើនកន្លែងផងដែរ៕