Cctime 6monthsfree desktop
Cc times  web banner kh (2)

រាជរដ្ឋាភិបាលបន្តផ្តល់ថ្នាំនិងពិនិត្យសុខភាពជាប្រចាំដោយមិនគិតថ្លៃជូនពលរដ្ឋក្រីក្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

បាត់ដំបង៖ រាជរដ្ឋាភិបាល បន្តផ្តល់ថ្នាំ និងពិនិត្យសុខភាពជាប្រចាំដោយមិនគិតថ្លៃជូនពលរដ្ឋកើតជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម មកពីគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ, និងក្រុមគោលដៅមួយចំនួនទៀត។ នេះជាការលើកឡើងរបស់លោក ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម និងជាប្រធានអនុគណៈកម្មាធិការទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកលនៅកម្ពុជា ក្នុងបេសកកម្មចុះពិនិត្យមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។

លោក ចន ណារិទ្ធ បានមានប្រសាសន៍ថា ពលរដ្ឋដែលមកពីគ្រួសារមានបណ្ណសមធម៌, គ្រួសារមានបណ្ណងាយរងហានិភ័យ និងក្រុមគោលដៅមួយចំនួនទៀត សរុបប្រមាណ ៥លាននាក់ បាន និងកំពុងទទួលបានការពិនិត្យ និងព្យាបាលជំងឺ នៅមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកបង់ថ្លៃជំនួស។

លោកបានលើកឡើងថា ក្នុងចំណោមពលរដ្ឋចំនួនប្រមាណ ៥លាននាក់ខាងលើនេះ, ពលរដ្ឋដែលមានជំងឺលើសសម្ពាធឈាម និង ជំងឺទឹកនោមផ្អែម ក៏កំពុងទទួលបានការថែទាំជាប្រចាំ តាមរយៈការពិនិត្យសុខភាព និងទទួលបានថ្នាំថែទាំសុខភាព ដោយមិនគិតថ្លៃ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនានា នៅទូទាំងប្រទេស ដោយរាជរដ្ឋាភិបាលជាអ្នកបង់ថ្លៃជំនួស ផងដែរ។

លោក ចន ណារិទ្ធ បញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយថាមពល និងចក្ខុវិស័យច្បាស់លាស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបង្កើនថវិកាក្នុងការទិញឱសថសម្រាប់ជំងឺទាំងពីរប្រភេទខាងលើ ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកជំងឺ ជាពិសេសកុំឱ្យពួកគាត់ធ្វើដំណើរមកបើកថ្នាំនៅមន្ទីរពេទ្យញឹកញាប់ពេក ដែលនេះក៏បានរួមចំណែកដល់ការសន្សំថវិកាសម្រាប់ទ្រទ្រង់ជីវភាពគ្រួសាររបស់អ្នកជំងឺបានមួយផ្នែកផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង