Cctimesw1140xh150cm copy

CDCស្នើឱ្យក្រុមហ៊ុនចិនវិនិយោគលើវិស័យកសិឧស្សាហកម្មនិងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
រូបភាព៖​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានស្នើឱ្យក្រុមហ៊ុនចិនមួយចំនួនពិចារណាលើការវិនិយោគក្នុងវិស័យកសិឧស្សាហកម្ម ដោយកម្ពុជាមានសក្តានុពលខ្ពស់ក្នុងវិស័យកសិកម្ម និងមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំឡូងមី និងស្វាយចន្ទី ជាដើម ព្រមទាំងពិចារណាលើការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសផងដែរ។ នេះជាការលើកឡើងរបស់លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនចិនចំនួន៦ និងសភាពាណិជ្ជកម្មក្រុង Xinyang ខេត្ត Henan ប្រទេសចិន នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤។

ថ្នាក់ដឹកនាំក្រុមហ៊ុនទាំង៦ដែលចូលរួមប្រជុំនេះ ត្រូវបានដឹកនាំដោយលោក ហេង ទី ទីប្រឹក្សាក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd។ សមាសភាពគណៈប្រតិភូនេះមានក្រុមហ៊ុនចំនួន៦ និងសភាពាណិជ្ជកម្មក្រុង Xinyang ខេត្ត Henan ប្រទេសចិន មានសកម្មភាពវិនិយោគក្នុងវិស័យថាមពល,ឧស្សាហកម្ម, សេវាប្រឹក្សាក្នុងវិស័យវិស្វកម្មសំណង់ និងពាណិជ្ជកម្មអន្តរជាតិ។

នាឱកាសនេះ លោក ជា វុទ្ធី បានធ្វើការកត់សម្គាល់ពីកំណើនខ្ពស់នៃការវិនិយោគរបស់ចិននៅកម្ពុជា ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះដែលក្នុងឆ្នាំ២០២៣ និង៩ខែដើមឆ្នាំ២០២៤នេះ ប្រទេសចិនជាប្រភពទុនវិនិយោគធំជាងគេទី១នៅកម្ពុជា ហើយក៏មានការកើនឡើងនូវការវិនិយោគរបស់ក្រុមហ៊ុនចិននៅកម្ពុជា ក្នុងឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងមានតម្លៃបន្ថែមខ្ពស់ ដូចជារោងចក្រផលិតសំបកកង់រថយន្ត រោងចក្រផលិតគ្រឿងសង្ហារឹមនិងរោងចក្រផលិតកង់ ជាដើម។ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងពីស្ថានភាពនៃវិស័យថាមពលនៅកម្ពុជា ព្រមទាំងការកើនឡើងនៃតម្រូវការអគ្គិសនី ដែលបណ្ដាលមកពីការកើនឡើងនៃគម្រោងវិនិយោគក្នុងវិស័យ ឧស្សាហកម្ម។

លោក ហេង ទី ប្រធានគណៈប្រតិភូបានលើកឡើងថា ក្រុមហ៊ុន Zhongjian Yongfeng New Energy Resources Technology Co., Ltd Û China National Energy Group Longyuan Power Overseas Investment Company UsŮ:H& មានបំណងនឹងចុះអនុស្សារណៈយោគយល់គ្នា ដើម្បីសហការវិនិយោគលើវិស័យថាមពលសូឡា ហើយបានស្នើឱ្យរាជរដ្ឋាភិបាលផ្ដល់ការគាំទ្រ និងការលើកទឹកចិត្តដល់ក្រុមហ៊ុន។

ជាចុងក្រោយ លោក ជា វុទ្ធី បានស្វាគមន៍គម្រោងវិនិយោគរបស់ក្រុមហ៊ុន និងបានរាជរដ្ឋាភិបាលកម្ពុជាគាំទ្រយ៉ាងពេញទំហឹងទៅលើការប្រើប្រាស់ថាមពលស្អាត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង