Cctimesw1140xh150cm copy

ក្រសួងបរិស្ថាន ធ្វើសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលកោងកាងអន្តរជាតិ ដើម្បីស្តារការអភិវឌ្ឍព្រៃកោងកាង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
ការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ។ ប្រភពរូបភាព ក្រសួងបរិស្ថាន

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយផ្តោតលើការផ្លាស់ប្តូរបទពិសោធន៍ ការស្តារព្រៃកោងកាង និងការផ្សព្វផ្សាយអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង។

យោងតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ និងបង្ហាញពីការ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌលកោងកាងអន្តរជាតិ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដែលមានគោលដៅ ក្នុងការពង្រឹងកិច្ចសហការ ការផ្លាស់ប្តូរបទពិសោធន៍ ការស្តារព្រៃកោងកាង និងការផ្សព្វផ្សាយអំពីសារសំខាន់ នៃប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងក្នុងប្រទេសកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ គឺបានស្របទៅនឹង«ភាពបៃតង» ដែលស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ពោលគឺផ្តោតលើ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព»។

សូមបញ្ជាក់ផងថា កម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ហិកតា ដែលស្ថឹតក្នុង ៤ខេត្ត ក្នុងនោះ ខេត្តកោះកុងមានព្រៃកោងកាងច្រើនជាងគេ ដោយមានទំហំ ៤៦ ៥២៩ហិកតា។ ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី២ ដែលមានព្រៃកោងកាងទំហំ ៩ ៣៥២ហិកតា ខេត្តកំពតមានទំហំ ១ ៩៦៦ហិកតា ខណៈ ខេត្តកែប មានព្រៃកោងកាងទំហំ ១ ០០៥ហិកតា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង