ភ្នំពេញ៖ សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភាកម្ពុជា នឹងរៀបចំអង្គកឋិនទាន «មហាសាមគ្គីគ្រួសារខ្មែរ» ដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ខេត្តព្រះត្រពាំង នៅខ្មែរកម្ពុជាក្រោម នៅថ្ងៃទី ៤ ខែវិច្ចិកា ឆ្នាំ២០២៤ ខាងមុខ។ជាអង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និង ស្ថាប័នថ្នាក់ជាតិផ្សេងទៀត។