Cctime 6monthsfree desktop
Cc times  web banner kh (2)

បារខែម នឹងរៀបចំសន្និសីទ«បច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី»នៅបាត់ដំបង នាថ្ងៃ ២៥-២៦ តុលា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊៊ុន សុខដារី
/
សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ធុរកិច្ចថ្មីទិសពាយ័ព្យ។ ប្រភពរូបភាព Barcamp Cambodia

បាត់ដំបង៖ បារខែមកម្ពុជា (Barcamp Cambodia) នឹងរៀបចំសន្និសីទ«បច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មី»នៅបាត់ដំបង ដែលជាព្រឹត្តការណ៍បច្ចេកវិទ្យាឌីជីថលធំជាងគេ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ នៅសកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។

បារខែមបាត់ដំបង គឺជាសន្និសីទបច្ចេកវិទ្យាឌីជីថល និងធុរកិច្ចថ្មីធំជាងគេប្រចាំឆ្នាំ ដែលផ្តល់ឳកាសដល់សិស្សានុសិស្ស មន្រ្តីរាជការ អ្នកធុរកិច្ច និងប្រជាពលរដ្ឋដែលចាប់អារម្មណ៍ខាងបច្ចេកវិទ្យា ឌីជីថល មកសិក្សាស្វែងយល់ បានដឹង បានឃើញនូវការច្នៃប្រឌិត និងគំនិតអាជីវកម្មថ្មីៗ ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៦ ខែតុលា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យជាតិបាត់ដំបង ខេត្តបាត់ដំបង។

សន្និសីទនេះ បាននាំមកនូវវាគ្មិន ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដោយសិក្សាទៅលើ ការបង្កើតការរចនាពិតប្រាកដ (Authentic Design) ការប្រើប្រាស់ Chatbot ការប្រើប្រាស់ឧបករណ៍សិប្បនិម្មិត AI និងយុទ្ធសាស្រ្តមាតិកា។

គួរបញ្ជាក់ថា សន្និសីទនេះក៏បាននាំមកនូវវាគ្មិន ដែលមានបទពិសោធន៍ និងជំនាញច្បាស់លាស់ ដោយសិក្សាទៅលើ ការបង្កើតការរចនាពិតប្រាកដ (Authentic Design) ការប្រើប្រាស់ Chatbot ការប្រើប្រាស់ឧបករណ៍សិប្បនិម្មិត AI និងយុទ្ធសាស្រ្តមាតិកា ដែលជាផលប្រយោជន៍សម្រាប់យុវជន និងម្ចាស់ធុរកិច្ចថ្មី ក្នុងការសិក្សានិងអនុវឌ្ឍការងារតាមបច្ចេកវិទ្យាឌីជីថល៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង