Cctimesw1140xh150cm copy

អ្នកជំនាញក្នុងវិស័យសុខាភិបាលមកពី១៩ប្រទេសចូលរួមក្នុងទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ខេត្តសៀមរាប៖ អ្នកជំនាញក្នុងវិស័យសុខាភិបាលជាតិ និងអន្តរជាតិ ដែលមកពីប្រទេសផ្សេងៗក្នុងតំបន់អាស៊ី និងសហភាពអឺរ៉ុប បានចូលរួមទិវាវិទ្យាសាស្រ្តឆ្នាំ២០២៤ សម្រាប់ដៃគូភ្នាក់ងារជាតិស្រាវជ្រាវនៃសាធារណៈរដ្ឋបារាំង នៅកម្ពុជា ដោយផ្ទាល់សរុប ១៣០នាក់ មកពី៦ ប្រទេស៖ កម្ពុជា បារាំង ស្វីស សឹង្ហបុរី ថៃ វៀតណាម និងមាន ៣៣៨ នាក់ចូលរួមតាមប្រពន្ធ័ Zoom មកពី ១៣ប្រទេស ពីតំបន់អាស៊ី អឺរ៉ុប អាហ្រិ្វក និងអាម៉េរិក។ ទិវានេះត្រូវបានរៀបចំឡើងដោយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សហការជាមួយស្ថានទូតបារាំងនៅកម្ពុជា ភ្នាក់ងារ ANRS MIE និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា ទិវានេះធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យអ្នកស្រាវជ្រាវទាំងក្នុងប្រទេស និងក្រៅ ប្រទេស បានជួបជុំគ្នាដើម្បីចែករំលែកនូវចំណេះដឹង និងរបកគំហើញវិទ្យាសាស្រ្តថ្មីៗ ស្តីពីស្ថានភាពអេពីដេមីសាស្រ្ត វិធីសាស្រ្តធ្វើរោគវិនិច្ឆ័យ ព្យាបាល និង បង្ការ ជំងឺអេដស៍ រលាកថ្លើម របេង ជំងឺ Mpox និង ជំងឺឆ្លងផ្សេងៗទៀតដែលកើតមានឡើងលើសាកលលោក។

លោក Yazdan Yazdanpanah នាយកភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) នៅកម្ពុជា បានប្រកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងភាពជាដៃគូដ៏យូរអង្វែងរវាងប្រទេសកម្ពុជា និងប្រទេសបារាំង ទាក់ទងនឹងមេរោគអេដស៍ ជំងឺរលាកថ្លើម ជំងឺរបេង និងជំងឺឆ្លង។

ទន្ទឹមនឹងនេះ លោក acques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅប្រទេសកម្ពុជាបានកំណត់សំគាល់ទិវាវិទ្យាសាស្ត្រនេះ គឺជាឱកាសដ៏ល្អមួយដើម្បីប្រមូលផ្តុំអ្នកស្រាវជ្រាវមកពីគ្រប់ផ្នែកនៃសុខភាពសកល ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយជំងឺឆ្លង។ លោកបានបង្ហាញពីមោទនភាពដែលឃើញថា ANRS គឺជាកាតាលីករនៃការស្រាវជ្រាវសហការគ្នានៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង