681 ezgif.com resize
Swift cc time

ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម ANRS MIE បន្តពង្រឹងកិច្ចសហការលើវិស័យសុខាភិបាលកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងសុខាភិបាល)

ភ្នំពេញ៖ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង (ANRS MIE) បានជួបពិភាក្សាការងារជាមួយក្រសួងសុខាភិបាលកម្ពុជា ក្នុងគោលដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលកម្ពុជា ដោយក្នុងនោះនឹងបន្ថែមលើការងារស្រាវជ្រាវលើជំងឺអេដស៍ រលាកថ្លើម របេង ពង្រីកកិច្ចសហការលើការងារស្រាវជ្រាវ ជំងឺបណ្តាលមកពី Arboviruses ដូចជា ជំងឺគ្រុនឈាម ជំងឺ Japanese encephalitis និងជំងឺឆ្លងផ្សេងៗទៀត។

ក្នុងកិច្ចពិភាក្សានាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានស្វាគមន៏ និងថ្លែងអំណរគុណដល់ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE ដែលកន្លងមកបាន ជួយជ្រោមជ្រែង គាំទ្រកម្ពុជាទាំងលើទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពថវិកាលើការងារសិក្សាស្រាវជ្រាវ ជំងឺអេដស៍ និងជំងឺឆ្លងផ្សេងៗទៀត។

ទន្ទឹមនឹងនេះ លោក Yazdan Yazdanpanahនាយកភ្នាក់ងារ ANRS MIE បានលើកឡើងអំពីទិសដៅបេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា ចំនួនបីចំណុច៖ ១- បន្ថែមលើការងារស្រាវជ្រាវលើជំងឺអេដស៍ រលាកថ្លើម របេង ពង្រីកកិច្ចសហការលើការងារស្រាវជ្រាវ ជំងឺបណ្តាលមកពី Arboviruses ដូចជា ជំងឺគ្រុនឈាម ជំងឺ Japanese encephalitis និងជំងឺឆ្លងផ្សេងៗទៀត។ ២- ពង្រឹង និងពង្រីក ដៃគូរក្នុងតំបន់ដោយពង្រីកបន្ថែមទៅប្រទេស ឡាវ និងថៃ បន្ថែមលើដៃគូរបច្ចុប្បន្ន ដែលមានតែនៅកម្ពុជា និងវៀតណាម។ ៣- ជំរុញការងារបណ្តុះបណ្តាល អ្នកស្រាវជ្រាវវ័យក្មេងបន្តវេន។

ជាការឆ្លើយតប រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់នូវជំហរគាំទ្រនូវបេសកកម្មរបស់ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំងនៅកម្ពុជា និងសូមឱ្យ ភ្នាក់ងារជាតិស្រាវជ្រាវជំងឺអេដស៍ រលាកថ្លើម និងជំងឺឆ្លងផ្សេងៗ របស់សាធារណៈរដ្ឋបារាំង ANRS MIE បន្តកិច្ចសហប្រតិបត្តិការ លើការងារស្រាវជ្រាវនេះបន្តទៀតជាពិសេសជាមួយសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើរស្បែក និងកាមរោគ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង និងមន្ទីរពេទ្យជាតិនានា ដើម្បីជួយលើកកំពស់សមត្ថភាព ការងារស្រាវជ្រាវគ្លីនិកសម្រាប់អ្នកស្រាវជ្រាវវ័យក្មេងនៅកម្ពុជា និងយកលទ្ធផលវិទ្យាសាស្រ្ត ទាំងនោះ មកបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើងថែមទៀត៕


Khcct banner

អត្ថបទទាក់ទង