681 ezgif.com resize
Swift cc time

ក្រសួងការងារ​ដាក់ដំណើរការ«ប្រអប់បណ្តឹងអនាមិក»នៃការផ្តល់សេវាសាធារណៈរបស់ក្រសួង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ឲ្យដំណើរការ «ប្រអប់បណ្តឹងអនាមិក» ដើម្បីធានាភាពត្រឹមត្រូវ តម្លាភាព និងសុចរិតភាពនៃការផ្តល់សេវាសាធារណៈរបស់ក្រសួង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានប្រកាសថា នឹងដាក់ដំណើរការនូវប្រអប់បណ្តឹងអនាមិក សម្រាប់សាធារណជន កម្មការនិយោជិត និងនិយោជក ដើម្បីឆ្លងឆ្លើយតបទៅនឹងចម្ងល់ ភាពមិនពេញចិត្ត ការប្តឹង និងសំណូមពរផ្សេងៗ ដែលទាក់ទងនឹងការផ្តល់សេវាសាធារណៈរបស់ក្រសួង ដើម្បីបង្ការការឆបោក ឫការមិនទទួលខុសត្រូវរបស់បុគ្គលណាមួយ។ ដាក់ពាក្យបណ្តឹងអនាមិក បានតាមរយះគេហទំព័រ ឫការភ្ជាប់តាមរយះស្កេន QR Code ខាងក្រោម។

សូមបញ្ជាក់ថា ការដាក់ពាក្យបណ្តឹងអនាមិក ពុំតម្រូវឲ្យបង្ហាញអត្តសញ្ញាណរបស់ម្ខាស់បណ្តឹងឡើយ៕

Khcct banner

អត្ថបទទាក់ទង