681 ezgif.com resize
Swift cc time

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រកួតកីឡាជើងឯក«ឃីកបុកស៊ីង»អាស៊ី២០២៤

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ពិធីបើកការប្រកួតកីឡាជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤។ ប្រភពរូបភាព Kickboxing

ភ្នំពេញ៖ កម្ពុជាក្លាយជាម្ចាស់ផ្ទះទី១ នៃព្រឹត្តការណ៍ការប្រកួតកីឡាជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤

“Asian Kickboxing Championships 2024” ដែលមានរយះពេល ៧ថ្ងៃ ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់របស់ក្រសួងទេសចរណ៏ កម្ពុជាជាម្ចាស់ផ្ទះទី១ នៃព្រឹត្តការណ៍ការប្រកួតកីឡាជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤ ដែលទទួលស្វាគមន៍កីឡាករជម្រើសជាតិជាង ៦០០នាក់ មកពី ២២ប្រទេស ជួបជុំគ្នាក្នុងសង្វៀនប្រគួតក្នុងប្រទេសកម្ពុជា ដោយការប្រកួតផ្តោតទៅលើប្រភេទ Full Contact, Low Kick, និងK-1 Rules។ ការប្រកួតនេះ បានជួយជំរុញក្នុងការផ្សព្វផ្សាយកីឡាកម្ពុជា និងក្នុងអាស៊ាន ដែលផ្តល់ប្រយោជន៍ដល់កីឡាជាតិ វិស័យទេសចរណ៏ និងសេដកិច្ចជាតិ។

ពិធីបើកការប្រកួតកីឡាជើងឯកឃីកបុកស៊ីងអាស៊ី ២០២៤។ ប្រភពរូបភាព Kickboxing

សូមបញ្ជាក់ផងថា ការប្រកួតនេះ មិនត្រឹមតែជាការប្រកួតរវាងប្រទេសនិងប្រទេសប៉ុណ្ណោះទេ តែក៏ជាការប្រកួតដើម្បីជំរុះ និងជ្រើសរើសប្រកួតបន្តក្នុងកម្មវិធីកីឡាពិភពលោក ២០២៥ “ 2025 World Games” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងចេងទូ ប្រទេសចិន។

Khcct banner

អត្ថបទទាក់ទង