Cctimesw1140xh150cm copy

CDCជួបជាមួយសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជាដើម្បីបន្ថែមការទាក់ទាញវិនិយោគិនអាម៉េរិក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (រូបភាព៖ CDC)

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានជួបពិភាក្សាការងារជាមួយសភាពាណិជ្ជកម្មអន្តរជាតិកម្ពុជា (International Business Chamber of Cambodia_IBC) ដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។ កិច្ចពិភាក្សានេះត្រូវបានធ្វើឡើងក្រិមវត្តមានរបស់លោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Paul Clements ប្រធាន IBC និងវិស័យឯកជនជាច្រើនរូបទៀត។

លោក Paul Clements បានរំលេចឡើងនូវការមើលឃើញអំពីភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងបានជម្រាបជូនអំពីការចូលរួមរបស់សភាពាណិជ្ជកម្មអន្តរជាតិនៃកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចសន្ទនាទៀងទាត់វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។ ក្នុងរបៀបវារៈកម្មវិធីនាឱកាសនេះក៏មានការបង្ហាញជូនសមាសភាពវិស័យឯកជនថ្មីដែលជាសមាជិក សមាជិការបស់ IBC និងបង្ហាញជូនអំពីវឌ្ឍនភាពបច្ចុប្បន្នរបស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ក្រោមគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីផងដែរ។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល ក៏បានលើកឡើងអំពីភាពជោគជ័យនៃបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទៅសហរដ្ឋអាម៉េរិក និងកាណាដា ដែលដឹកនាំដោយលោកផ្ទាល់ និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា វិស័យឯកជនពីសមាគមឧកញ៉ាកម្ពុជា និងភាគីពាក់ព័ន្ធជាច្រើនទៀតដើម្បីជំរុញ និងទាក់ទាញវិនិយោគិនពីសហរដ្ឋអាម៉េរិកមកកម្ពុជា។

លោកបានគូសរឡលេចអំពីកាលានុវត្តភាពវិនិយោគ កិច្ចការងារសម្របសម្រួលវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងបច្ចុប្បន្នភាពនៃផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជាជាដើម។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ចេញឱ្យប្រើប្រាស់សាកល្បងនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (cdcIPM) ដែលផ្ដល់លទ្ធភាពជូនដល់វិនិយោគិនអាចស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ពីគ្រប់ទីកន្លែងតាមរយៈប្រព័ន្ធអនឡាញ។ នេះបើតាមការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង