681 ezgif.com resize
Swift cc time

សម្តេច ហ៊ុន ម៉ាណែត សម្រេច«បញ្ចប់តំណែង»លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី ៨ តុលានេះ បានចេញនូវអនុក្រឹត្យសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល។ជាអនុក្រឹត្យធ្វើឡើង ក្រោយពីលោកអភិបាលស្រុករូបនេះ ជាប់ពាក់ព័ន្ធផ្តល់ថវិកា៣០ម៉ឺនដុល្លារជូនលោកលី សាម៉េត (ហៅគ្រូមា) ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។

យោងតាមអនុក្រឹត្យ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចបញ្ចប់តំណែង លោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ដោយសារ សាមីខ្លួនបានប្រព្រឹត្តកំហុសក្រមសីលធម៌ និងវិជ្ជាជីវៈ ធ្ងន់ធ្ងរ ផ្ទុយនឹងច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។

លោក កន សុខកាយ ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ត្រូវបានសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំងឲ្យកាន់មុខតំណែងជាអភិបាលស្រុកល្វាឯម ខេត្តកណ្តាល ជំនួសលោក ភឹម ភីរ៉ា អភិបាលស្រុកចាស់ កាលពីថ្ងៃទី ៩ មីនា ឆ្នាំ២០២០។

នៅថ្ងៃទី ៧ តុលា ឆ្នាំ២០២៤ម្សិលមិញ សម្តេច ហ៊ុន សែន ទម្លាយរឿងឆបោករបស់លោក លី សាម៉េត ហៅគ្រូមា និង ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង តុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិ លី សាម៉េត។ក្នុងករណីនោះក៏មានជាប់ពាក់ព័ន្ធ លោក កន សុខកាយ ដែលបានយកលុយចំនួន៣០ម៉ឺនដុល្លារទៅសូកប៉ាន់ លោក លី សាម៉េត ដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ ហើយព័ត៌មានរងការរិះគន់ជាខ្លាំងពីមហាជន រហូតមានការបញ្ចប់តំណែងលោក កន សុខកាយ ពីអភិបាលស្រុកល្វាឯម៕


Khcct banner

អត្ថបទទាក់ទង