Cctimesw1140xh150cm copy

កម្ពុជា«បណ្តេញជនជាតិវៀតណាម»៤៦នាក់ចេញពីកម្ពុជាក្រោយលួចស្នាក់នៅធ្វើការងារខុសច្បាប់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ យ៉ាងហោចណាស់ មានជនជាតិវៀតណាម ៤៦នាក់ ដែលលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្តេញចេញពីកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ ម្សិលមិញនេះ។ការបណ្តេញ​ចេញធ្វើឡើងតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានគូសបញ្ជាក់ថា ជនជាតិវៀតណាម ៤៦នាក់ ដែលត្រូវបានអាជ្ញាធរកម្ពុជាបណ្តេញ​តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ខេត្តកំពត មានចំនួន ៤២នាក់ (ស្រី១៦នាក់) ដែលពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ (Call Center) ទទួលពីស្នងការដ្ឋាននគរបាលខេត្តកំពត និង ចំនួន ៤នាក់ ភេទប្រុស ពាក់ពន្ធ័ករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ (គ្មានលិខិតឆ្លងដែន) ទទួលពីស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង