681 ezgif.com resize
Swift cc time

«អ្នកដំណើរ»ជិត១ម៉ឺននាក់៨១សញ្ជាតិចូលកម្ពុជាតាមច្រកអន្តរជាតិភ្នំពេញនៅថ្ងៃទី៦តុលា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ពីចំនួន អ្នកដំណើរជាតិ និងអន្តរជាតិ តាមផ្លួវអាកាសយ៉ាងច្រើន ចូលមកកម្ពុជា តាមរយៈអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដែលមានរហូតជាងមួយម៉ឺននាក់។

លោក ស៉ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល ប្រាប់បណ្តាញព័ត៌មាន ស៊ីស៊ីថាមស៍ ថា នាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ អ្នកដំណើរចូល កម្ពុជា តាមរយៈ អាកាសយានដ្ឋានភ្នំពេញអន្តរជាតិ មានចំនួនជាង១ម៉ឺននាក់ និងមានរហូតដល់ ៨១សញ្ជាតិ ដែលជា ចំនួនដ៏ច្រើនគួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យអាកាសយានដ្ឋានភ្នំពេញអន្តរជាតិហាក់មានភាពមមាញឹកខ្លាំង ជាពិសេសនៅចន្លោះពីម៉ោង៤ទៅ៦ល្ងាច ដោយមានជើងហោះហើរមួយចំនួន បានមកពីប្រទេសអេមីរ៉ាត និងកាតាជាដើម។

លោកបានឱ្យដឹងផងដែរថា អ្នកដំណើរដែលចូលមកកម្ពុជា នាំមុខគេ មានចំនួន ៥ប្រទេស មាន ចិន ៣ ១៥៥នាក់, ខ្មែរ ២ ៨៦១នាក់, តៃវ៉ាន់ ៣៣៤នាក់, ម៉ាឡេស៊ី ៣១៣នាក់, កូរ៉េខាងត្បូង ២៨៦នាក់ និងថៃ ២៤២នាក់។

លោកបានបញ្ជាក់ថា ចំនួនអ្នកដំណើរផ្លូវអាកាស មកដល់ព្រលានយន្តហោះច្រើនបែបនេះ ដោយសារប្រជាពលរដ្ឋខ្មែរមួយចំនួនត្រឡប់ពីដើរកម្សាន្តវិញ ខណៈភ្ញៀវបរទេសមួយចំនួន ដែលបំពេញការងារនៅកម្ពុជា និងបានទៅលេងស្រុកកំណើតរបស់ពួកគេបានវិលមកបំពេញការងារវិញ បន្ទាប់ពីថ្ងៃសម្រាក ។ ជាមួយគ្នានេះ ភ្ញៀវទេសចរអន្តរជាតិ ក៏បានមកដើរកម្សាន្តនៅកម្ពុជាផងដែរ៕


Khcct banner

អត្ថបទទាក់ទង