Cc time web banner 054637

សន្និសីទប្រកាសផលិតផលថ្មីរបស់ HUAWEI eKit ត្រូវបានប្រារព្ធឡើងនៅខេត្តកែប

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖ កាលពីថ្ងៃទី ២៨ ខែកញ្ញា សន្និសីទប្រកាសផលិតផលថ្មីរបស់ HUAWEI eKit ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមនៅតាមមាត់សមុទ្រដ៏ស្រស់ស្អាតនៃខេត្តកែប ប្រទេសកម្ពុជា។HUAWEI eKit គឺជាម៉ាកបន្ទាប់ក្រោមម៉ាកគោល HUAWEI ដែលបង្កើតឡើងជាពិសេសសម្រាប់អតិថិជន និងដៃគូសហការនៅក្នុងទីផ្សារចែកចាយ ដោយផ្តោតជាសំខាន់ទៅលើការិយាល័យខ្នាតតូច សណ្ឋាគារនិងភោជនីយដ្ឋាន ពាណិជ្ជកម្មអចលនទ្រព្យ ហាងចែកចាយ និងសន្តិសុខការិយាល័យ។ល។ រាប់ចាប់ពីកិច្ចសហការ ការប្រជុំតាមវីដេអូ និងផលិតផលដ៏ឆ្លាតវៃផ្សេងទៀត ទៅដល់ផលិតផលចាប់សញ្ញាឆ្លាតវៃដូចជា៖ កាមេរ៉ាAI និងអេក្រង់ពន្លឺរថយន្ត ការតភ្ជាប់ខ្សែ និងឥតខ្សែ រួមបញ្ចូលបច្ចេកវិទ្យា IP និងអុបទិក និងបច្ចេកវិទ្យា IT សម្រាប់ការផ្ទុកទិន្នន័យ និងកុំព្យូទ័រ បង្កើតផលិតផលចែកចាយធំៗទាំង 7 ដើម្បី ផ្តល់នូវវេទិកាពេញលេញសម្រាប់ការធ្វើឌីជីថលនៃសហគ្រាសធុនតូច និងមធ្យម។

 

ក្រុមហ៊ុន CCET ដែលជាអ្នករៀបចំសន្និសីទនេះ គឺជាដៃគូចែកចាយមេដាយមាសរបស់ក្រុមហ៊ុន HUAWEI នៅក្នុងប្រទេសកម្ពុជា។ លោក ប្រធាន Ye Wangfeng បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា៖ ការចេញលក់ផលិតផលចែកចាយHUAWEI eKit សម្គាល់ថា ក្រុមហ៊ុន CCET និង ក្រុមហ៊ុនHUAWEI មិនត្រឹមតែបានឈានដល់កម្រិតខ្ពស់ថ្មីនៃ បច្ចេកវិទ្យាហើយថែមទាំងបាននាំមកនូវដំណោះស្រាយថ្មីមួយដល់ទីផ្សារចែកចាយនៅក្នុង ប្រទេសកម្ពុជា វានឹងជួយសហគ្រាសធុនតូចនិងមធ្យម និងអ្នកប្រើប្រាស់ម្នាក់ៗឱ្យសម្រេចបាននូវការទំនាក់ទំនងគ្នាទៅវិញទៅមកកាន់តែងាយស្រួលនិងមានប្រសិទ្ធភាព ដើម្បីបង្កើន ផលិតភាព និងគុណភាពនៃការរស់នៅ។

លោកបានមានប្រសាសន៍ថា៖ ដើម្បីគាំទ្រដៃគូសហការឱ្យកាន់តែប្រសើរឡើង ក្រុមហ៊ុនCCET នឹងផ្តល់ការបណ្តុះបណ្តាលជាទៀងទាត់ និងធ្វើទីផ្សាររួមគ្នាជាមួយដៃគូសហការ ព្រមទាំងផ្តល់នូវ Rebate ដល់ដៃគូសហការដ៏ឆ្នើមក្រោមប្រព័ន្ធតម្លៃផងដែរ។ ក្រុមហ៊ុននឹងអនុវត្តសេវាកម្មធានាឱ្យបានល្អផងដែរ ដើម្បីនាំយកបទពិសោធន៍ល្អៗទៅដល់អ្នកប្រើប្រាស់ និងអ្នកចែកចាយហើយក៏អាចដោះស្រាយកង្វល់របស់ពួកគាត់នៅពេលក្រោយផងដែរ។ យើងនឹងលើកតម្កើងស្មារតីអតិថិជនជាចម្បងរបស់ក្រុមហ៊ុនHUAWEI និងចូលរួមជាមួយក្រុមហ៊ុន HUAWEI ដើម្បីបង្កើតសង្វាក់អេកូឡូស៊ីជាមួយអតិថិជន។លោកបានសង្កត់ធ្ងន់ថាHUAWEI eKit នឹងនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់អតិថិជនកម្ពុជាកាន់តែច្រើន និងលើកកម្ពស់ដំណើរការឌីជីថលនៃទីផ្សារទាំងមូល។

លោក Ding Yipei ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ និងគ្រប់គ្រងដៃគូពហុប្រទេសប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុនHUAWEI បាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា៖ ក្រុមហ៊ុនHUAWEI មានគោលបំណងបង្កើនបទពិសោធន៍ជាង 30 ឆ្នាំរបស់ខ្លួននៅក្នុង ICT និងការផ្លាស់ប្តូរឌីជីថល ដើម្បីផ្តល់ឱ្យសហគ្រាសធុនតូច និងមធ្យមរាប់រយលាននៅជុំវិញពិភពលោកនូវផលិតផល និងដំណោះស្រាយពហុមុខងារ ដើម្បីបំពេញតម្រូវការឌីជីថលរបស់សហគ្រាខ្នាតតូច និងមធ្យមកាន់តែប្រសើរ។

លោកបានសង្កត់ធ្ងន់ថា៖ ក្រុមហ៊ុន HUAWEI នឹងធ្វើការជាមួយដៃគូរបស់ខ្លួន ដើម្បីបន្តរចនាផលិតផលដែលងាយស្រួលប្រើប្រាស់ និងចែកចាយ ដើម្បីបង្កើតទីផ្សារដែលមានស្ថិរភាពនៅកម្ពុជា និងពង្រីកឱកាសទីផ្សារសម្រាប់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។

នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក Rong Jianhui ប្រធានសហគ្រាសពាណិជ្ជកម្មប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាប្រធានផ្នែកលក់ចែកចាយរបស់ក្រុមហ៊ុន HUAWEI បានប្រគល់អាជ្ញាប័ណ្ណដល់ដៃគូមេដាយមាសក្រុមហ៊ុន CCET នៅនឹងកន្លែង។

 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង