ភ្នំពេញ៖ នៅពេលដែលប្រទេសកម្ពុជាបន្តវិវត្តវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍ដ៏រីកចម្រើន ពិតណាស់ ក្នុងបច្ចុប្បន្ននេះគឺត្រូវមានការធានាថាកុមារ និងយុវជន ដែលជាអ្នកដឹកនាំនាពេលអនាគតរបស់យើងត្រូវបានបំពាក់ដោយជំនាញត្រឹមត្រូវ។ ដោយទទួលស្គាល់ពីតម្រូវការសំខាន់ៗទាំងនេះហើយ Tech for Kids Academy បានផ្តល់កម្មវិធីឱកាសអាហារូបករណ៍រហូតដល់ ១០០% ចំនួន៤៥ កន្លែងសម្រាប់កុមារនិងយុវជនកម្ពុជាដែលមានអាយុចាប់ពី ៦ ទៅ ១៨ ឆ្នាំក្នុងវគ្គសិក្សាសរសេរកូដ និងរ៉ូបូទិក។
ការផ្តល់អាហារូបករណ៍នេះ គឺជាឱកាសមួយដែលអនុញ្ញាតឲ្យសិស្សានុសិស្សចូលរួមបំផុសគំនិតក្នុងការស្វែងរកចំណង់ចំណូលចិត្តរបស់ពួកគេក្នុងវិស័យបច្ចេកវិទ្យា ជួយជំរុញក៏ដូចជាផ្ដល់កំលាំងចិត្តក្នុងការសិក្សាលើជំនាញដែលពួកគេពេញចិត្ត និងផ្សារភ្ជាប់ជាមួយអត្ថប្រយោជន៍ជាច្រើនក្នុងដំណើរការសិក្សានេះ។
នៅក្នុងយុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ ជំនាញបច្ចេកវិទ្យាមិនគ្រាន់តែជាផ្លូវឆ្ពោះទៅរកការរីកចម្រើនផ្ទាល់ខ្លួន និងវិជ្ជាជីវៈនោះទេ មិនតែប៉ុណ្ណោះ ការសិក្សាបែបនេះផ្ដល់អោយសិស្សនូវសមត្ថភាពក្នុងការយល់ និងធ្វើអន្តរកម្មជាមួយបច្ចេកវិទ្យា អភិវឌ្ឍការគិតបែបសីុជម្រៅ និងជំរុញការច្នៃប្រឌិត។ ជាមួយនឹងឧស្សាហកម្មសកលដែលពឹងផ្អែកកាន់តែខ្លាំងឡើងលើស្វ័យប្រវត្តិកម្ម និងបញ្ញាសិប្បនិមិត្ត កុមារនិងយុវជនរបស់កម្ពុជាត្រូវតែត្រៀមខ្លួនដើម្បីដឹកនាំក្នុងទិដ្ឋភាពនៃការវិវឌ្ឍន៍ដ៏ឆាប់រហ័សនេះ។
កម្មវិធីអាហារូបករណ៍ដែលផ្តល់ជូនមានដូចជា៖
- Junior Express Coding (សម្រាប់៦-៨ឆ្នាំ)
- Creative Coding Express (សម្រាប់9-10ឆ្នាំ)
- 3D design and printing (សម្រាប់9-10ឆ្នាំ)
- Animation and Game with Scratch (សម្រាប់11-12ឆ្នាំ)
- Coding Game Development with Scratch: Advance level (សម្រាប់11-12ឆ្នាំ)
- Micro:bit Inventor (សម្រាប់11-12ឆ្នាំ)
- Electronics and Programming Basic (សម្រាប់11-12ឆ្នាំ)
- Web Development 101 (សម្រាប់13-15ឆ្នាំឡើង)
- Intro to Python (សម្រាប់13-15ឆ្នាំឡើង)
- Game Development with Python (សម្រាប់13-15ឆ្នាំឡើង)
កម្មវិធីសិក្សាទាំងនេះបានរួមបញ្ចូលទាំងចំណេះដឹងទ្រឹស្តីជាមួយនឹងការអនុវត្តជាក់ស្តែង ដោយសង្កត់ធ្ងន់ទៅលើវិធីសាស្រ្តក្នុងការគិត ការចង់ដឹងចង់ឃើញដើម្បីស្វែងយល់ពីនិន្នាការថ្មី ដែលជំរុញឱ្យសិស្សានុសិស្សស្វែងរកដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍។
* ស្វែងយល់បន្ថែមអំពីអាហារូបករណ៍ និងដាក់ពាក្យតាមរយៈ៖ ០98 338 849 (តេឡេក្រាម)
* ផុតកំណត់ទទួលពាក្យ៖ ថ្ងៃទី ៥ ខែ តុលា ឆ្នាំ ២០២៤