Cctime 6monthsfree desktop
Cc times  web banner kh (2)

យុទ្ធនាការ«ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ពលរដ្ឋជិត១០លាននាក់ចូលរួមថយថង់ប្លាស្ទិកជាង៧០ភាគរយ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»សំដៅដល់ការទប់ស្កាត់ ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ទទួលបានជោគជ័យដោយ មានមនុស្សជាង ៩,៥លាននាក់ បានចូលរួម និងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច ១ថ្ងៃក្នុង ១សប្តាហ៍ និងពង្រីកចលនា«កម្ពុជាស្អាត ខ្មែរធ្វើបាន»រហូតមកទល់ថ្ងៃនេះ មានការចូលរួមពីមនុស្សជិត ៣លាននាក់។

ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ ការនាំចូលថង់ប្លាស្ទិកត្រូវបានកាត់បន្ថយ ចំនួនថង់ប្លាស្ទិកដែលនាំចូល មកកម្ពុជាបានចំនួន ៧១,៤%។ ដោយឡែកចំនួនថង់ប្លាស្ទិក ដែលហោះហើរតាមផ្លូវ និងតាមទីសាធារណៈ បានថយចុះប្រមាណជាង៦០%ផងដែរ។ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ ការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជា ទទួលបានជោគជ័យដោយ មានមនុស្សជាង ៩,៥លាននាក់ បានចូលរួម និងបានប្តេជ្ញាចិត្តប្រើថង់ប្លាស្ទិកយ៉ាងតិច ១ថ្ងៃក្នុង ១សប្តាហ៍ និងពង្រីកចលនា «កម្ពុជាស្អាត ខ្មែរធ្វើបាន» រហូតមកទល់ថ្ងៃនេះ មានការចូលរួមពីមនុស្សជិត ៣លាននាក់ ផងដែរ។

ជាមួយគ្នានេះ ក្រសួងបរិស្ថាន ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់ថ្នាក់ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ យុវជន ព្រះសង្ឃ កម្មករ កម្មការិនី ព្រះសង្ឃ និងប្រជាពលរដ្ឋ បានចូលរួមធ្វើឱ្យមូលដ្ឋានចូលអនុវត្តផែនការ សកម្មភាព២ចំណុច គឺធ្វើឱ្យកម្ពុជាគ្មានថង់ប្លាស្ទិក ហើរតាមផ្លូវនៅក្នុងឆ្នាំ ២០២៥ខាងមុខ និងកម្ពុជា ធានាការពារធនធានធម្មជាតិ ឱ្យបានគង់វង្ស ស្ថិតស្ថេរ សម្រាប់កូនដៅ តជំនាន់ទៅមុខ ជាពិសេសឆ្ពោះទៅកម្ពុជា មានខ្យល់ដកដង្ហើមជាមួយខ្យល់បរិសុទ្ធ៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង