Cc time web banner 054637

សមាជិកសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាជាង៧ម៉ឺននាក់នាំយកថវិកាជិត៤៣ម៉ឺនដុល្លារជូនមូលនិធិព្រំដែន

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ សប្បុរសជនដែលស្ថិតនៅក្នុងសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជាប្រមាណជាង៧ម៉ឺន៤ពាន់នាក់ នៅថ្ងៃទី ២៧ កញ្ញា បាននាំយកថវិកាសរុបទាំងប្រាក់រៀល និង ដុល្លារ ប្រមាណជិត៤៣ម៉ឺនដុល្លារអាម៉េរិក ប្រគល់ជូនដល់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់ចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបន្តកសាង និង អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។

ពិធីប្រគល់ថវិកាគាំទ្រដល់«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដឹកនាំដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា និងមានការចូលរួមដោយសមាជិកនៃសមាគមសម្ព័ន្ធខ្មែរ-ចិនជាច្រើនរូបទៀត។

លោកអ្នកឧកញ៉ា ពុង ឃាវសែ បានគូសបញ្ជាក់ជូនសម្តេច ហ៊ុន ម៉ាណែត ថា ក្នុងគោលបំណងបង្ហាញឆន្ទៈគាំទ្ររាជរដ្ឋាភិបាលកម្ពុជាសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានបើកយុទ្ធនាការផ្សព្វផ្សាយដល់សប្បុរសជនទាំងអស់ដែលស្ថិតនៅក្នុងសមាគមរហូតទទួលបានការគាំទ្រសរុបប្រមាណ៧៤,១៥៣នាក់ ទទួលបានថវិកាសរុបជាប្រាក់ដុល្លារ ៣១១,៧៧៤.៧៨ និង ប្រាក់រៀល ៤៧៩,២៥២,៨៩៥រៀល សរុបជាងថវិការួមជិត៤៣ម៉ឺនដុល្លារអាម៉េរិក។

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកាដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលជាការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការបន្តកសាង និង អភិវឌ្ឍប្រទេសជាតិ ក៏ដូចជាការកសាងផ្លូវក្រវាត់ព្រំដែន។

បើតាមសម្តេចនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដីពិតប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមព្រំដែន និងការបន្តចរចាជាមួយប្រទេសជិតខាងលើកិច្ចការបោះបង្គោលព្រំដែន៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង