Cctimesw1140xh150cm copy

អាជ្ញាធរខេត្តកែប ចុះរុះរើសំណង់ខឿនសង់ពីលូបេតុង ដែលលួចរៀបចូលក្នុងសមុទ្រ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កែប៖ អាជ្ញាធរខេត្តកែប និងកម្លាំងពាក់ព័ន្ធ នៅថ្ងៃទី២៥កញ្ញា បានរួមគ្នាចុះរុះរើចេញវិញនូវសំណង់ខឿនសង់ពីលូបេតុង ដែលជនឆ្លៀតឱកាសបាន លួចរៀបចូលទៅក្នុងសមុទ្រ ដែលជាដីសាធារណៈរបស់រដ្ឋដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចស្រែយុល ស្ថិតនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជាលទ្ធផលជាក់ស្ដែង ក្រុមការងារបាន លើកលូ ទាំងអស់ចេញពីក្នុងសមុទ្រចំនួន ២៦កង់ និងថ្ម ប្រហែល ០១ឡាន ដឹកចេញយកទៅរក្សាទុកនៅសាលាស្រុកដំណាក់ចង្អើរ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានចេញបញ្ជាក់ថា រដ្ឋបាលស្រុកបានជូនដំណឹងចំនួន២លើក ស្តីពីការហាមឃាត់ ការសាងសង់សំណង់ ការរៀបខឿន ការចាក់ដីចូល សមុទ្រ នៅចំណុចស្រែយុល ស្ថិតនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ដោយទទួលបទបញ្ជារបស់លោកអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកែប នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកែប និងកម្លាំងពាក់ព័ន្ធ បានរួមគ្នាចុះរុះរើចេញវិញនូវសំណង់ខឿនសង់ពីលូបេតុង ដែលជនឆ្លៀតឱកាសបាន លួចរៀបចូលទៅក្នុងសមុទ្រ ដែលជាដីសាធារណៈរបស់រដ្ឋដោយគ្មានច្បាប់អនុញ្ញាត នៅចំណុចស្រែយុល ស្ថិតនៅភូមិអំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ជាលទ្ធផលជាក់ស្ដែង ក្រុមការងារបាន លើកលូ ទាំងអស់ចេញពីក្នុងសមុទ្រចំនួន ២៦កង់ និងថ្ម ប្រហែល ០១ឡាន ដឹកចេញយកទៅរក្សាទុកនៅសាលាស្រុកដំណាក់ចង្អើរ។

សូមបញ្ជាក់ថា សកម្មភាពលួចសាងសង់សំណង់មិនរៀបរយនៅលើដីសាធារណៈរបស់ រដ្ឋនៅចំណុចសយុលខាងលើនេះ កន្លងមកអាជ្ញាធរស្រុកបានចុះណែនាំដោយផ្ទាល់ ព្រមទាំងបានចេញ សេចក្តីជូនដំណឹងជាសាធារណៈជាបន្តបន្ទាប់ ស្ដីពីការហាមឃាត់ ការសាងសង់សំណង់រឹង ការរៀបខឿន ការ ចាក់ដីចូលក្នុងសមុទ លើសពីទំហំដែលពួកគាត់កំពុងអាស្រ័យផលជាក់ស្ដែងឱ្យរក្សានូវស្ថានភាពដើមសិន ថែមទាំងបានជម្រាបជូនដំណឹងជាលាយល័ក្ខអក្សរ ឱ្យរុះរើសំណង់ដែលបានលួចសង់ផ្ទុយពីការណែនាំរបស់រដ្ឋបាលស្រុក។

ទន្ទឹមនេះគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងបន្តចុះអនុវត្តវិធានការច្បាប់ រុះរើចេញវិញ គ្រប់ ជនឆ្លៀតឱកាសលួចទន្ទ្រានចូលដីសាធារណៈរបស់រដ្ឋ និងស្រាវជ្រាវរកអត្តសញ្ញាណជនឆ្លៀតឱកាសនោះ មកទទួលខុសត្រូវចំពោះមុខច្បាប់៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង