681 ezgif.com resize
Swift cc time

ក្រសួងដែនដីកំពុងបន្តរៀបចំ«ប្លង់គោល»សម្រាប់ ឃុំ សង្កាត់ ២៩

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បន្តរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំ សង្កាត់ ដោយឆ្លើយតបទៅនឹងគោលនយោបាយក្រសួងក្នុងការរៀបចំប្លង់គោលទូទាំងប្រទេសកម្ពុជា។ នេះបើតាមពិធីបើកវគ្គបំពាក់បំប៉នស្តីពីការអនុវត្តការងារកសាងផែនការប្រើប្រាស់ដីឃុំ សង្កាត់ទីប្រជុំជនក្រុង ស្រុក នាទីស្តីការក្រសួង។

ការរៀបចំប្លង់គោលសម្រាប់ ២៩ ឃុំ សង្កាត់ នៃខេត្តទាំង១០ នាពេលនេះរួមមាន៖

១. ខេត្តកណ្ដាលរួមមាន៖ ស្រុកកណ្ដាលស្ទឹង (ឃុំបារគូ និងឃុំព្រះពុទ្ធ) ស្រុកកៀនស្វាយ (ឃុំគគីរ) ស្រុកមុខកំពូល (ឃុំរការកោងទី១) ស្រុកអង្គស្នួល (ឃុំបែកចាន) និងស្រុកពញាឮ (ឃុំវិហារលួង)

២. ខេត្តតាកែវរួមមាន៖ ស្រុកគិរីវង់ (ឃុំព្រះបាទជាន់ជុំ) និងស្រុកអង្គរបូរី (ឃុំអង្គរបូរី)

៣. ខេត្តសៀមរាបរួមមាន៖ ស្រុកអង្គរធំ (ឃុំពាក់ស្នែង) ស្រុករុនតាឯកតេជោសែន (ឃុំរុនតាឯក) ស្រុកជីក្រែង (ឃុំកំពង់ក្ដី) និងស្រុកក្រឡាញ់ (ឃុំកំពង់ថ្កូវ)

៤. ខេត្តព្រះសីហនុរួមាន៖ ក្រុងព្រះសីហនុ (សង្កាត់៣ និងសង្កាត់៤) និងស្រុកស្ទឹងហាវ (ឃុំអូរត្រេះ)

៥. ខេត្តកំពង់ធំរួមមាន៖ ស្រុកស្ទោង (ឃុំកំពង់ចិនត្បូង)

៦. ខេត្តកែបរួមមាន៖ ស្រុកដំណាក់ចង្អើរ (ឃុំពងទឹក និងឃុំអង្កោល)

៧. ខេត្តបន្ទាយមានជ័យរួមមាន៖ ស្រុកព្រះនេត្រព្រះ (ឃុំព្រះនេត្រព្រះ)

៨. ខេត្តពោធិ៍សាត់រួមមាន៖ ស្រុកវាលវែង (ឃុំប្រម៉ោយ ឃុំអូរសោម និងឃុំថ្មដា)

៩. ខេត្តកំពតរួមមាន៖ ស្រុកឈូក (ឃុំឈូក ឃុំល្បើក និងឃុំបឹងនិមល) និងស្រុកកំពង់ត្រាច (ឃុំកំពង់ត្រាចខាងលិច និងឃុំកំពង់ត្រាចខាងកើត)

១០. ខេត្តកំពង់ចាមរួមមាន៖ ស្រុកកោះសូទិន (ឃុំពាមប្រធ្នោះ) និងស្រុកស្រីសន្ធរ (ឃុំព្រែកពោធិ៍)៕

Khcct banner

អត្ថបទទាក់ទង