Cctimesw1140xh150cm copy

អង្គភាពការពារកុមាររៀបចំ«វេទិកាផ្នែកច្បាប់អន្តរជាតិ»ដើម្បីពង្រឹងការការពារកុមារ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ អង្គភាពការពារកុមារ រៀបចំវេទិកាផ្នែកច្បាប់អន្តរជាតិសម្រាប់មន្ដ្រីនគរបាលយុត្តិធម៌ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៧ ខែកញ្ញា នៅសណ្ឋាគារកាំបូឌីយ៉ាណា។ វេទិកានេះរៀបចំឡើងដោយពិភាក្សាលើប្រធានបទជាច្រើន ដូចជា ការធ្វើកោសល្យវិច្ច័យតាមប្រព័ន្ធឌីជីថល និងការប្រមូលភស្តុតាងតាមអ៊ីនធឺណិត រហូតដល់ការសម្ភាសន៍ប្រកបដោយប្រសិទ្ធភាព និងការថែទាំកុមាររងគ្រោះនៅក្នុងប្រព័ន្ធតុលាការ។

វេទិកានគរបាលយុត្តិធម៌អន្តរជាតិ បានប្រមូលផ្តុំប៉ូលិសយុត្តិធម៌ កងរាជអាវុធហត្ថកម្ពុជា អ្នកពាក់ព័ន្ធក្នុងប្រព័ន្ធតុលាការ និងអ្នកជំនាញឧស្សាហកម្មអន្តរជាតិ ដើម្បីពិភាក្សា និងដោះស្រាយបញ្ហាប្រឈមដែលបង្កឱ្យមានឧក្រិដ្ឋកម្មអ៊ីនធឺណិតមកលើកុមារ។ វេទិកានេះរៀបចំដោយពិភាក្សាលើប្រធានបទជាច្រើន ដូចជា ការធ្វើកោសល្យវិច្ច័យតាមប្រព័ន្ធឌីជីថល និងការប្រមូលភស្តុតាងតាមអ៊ីនធឺណិត រហូតដល់ការសម្ភាសន៍ប្រកបដោយប្រសិទ្ធភាព និងការថែទាំកុមាររងគ្រោះនៅក្នុងប្រព័ន្ធតុលាការ។ វេទិកានេះនឹងបង្ហាញពីសារៈសំខាន់នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីនាំនជនល្មើសមកកាត់ទោស ខណៈពេលដែលការពារជនស្លូតត្រង់។

អ្នកជំនាញមកពីប្រទេសអូស្ត្រាលី អង់គ្លេស និងអាម៉េរិក នឹងចែករំលែកចំណេះដឹងរបស់ពួកគេ រួមទាំងអតីតចៅក្រមតុលាការអូស្ត្រាលី លោក John Pascoe និងវាគ្មិនមកពី United States Homeland Security និង Internet Watch Foundation ដែលជាអង្គការសប្បុរសធម៌ដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេសដែលកំពុងធ្វើការដើម្បីធ្វើឱ្យ អ៊ិនធឺណិតជាកន្លែងដែលមានសុវត្ថិភាព។

Cyacomb ដែលជាក្រុមហ៊ុនបង្កើតឡើងនៅចក្រភពអង់គ្លេស ក៏នឹងបង្ហាញទិដ្ឋភាពទូទៅនៃឧបករណ៍សូហ្វវែរកោសល្យវិច្ច័យរបស់ពួកគេ ដែលអាចឱ្យសមត្ថកិច្ចស្វែងរកភស្តុតាងនៃសកម្មភាពរំលោភបំពានលើកុមារនៅលើឧបករណ៍របស់ជនសង្ស័យរហូតដល់ ១០០ដងលឿនជាងវិធីសាស្ត្រប្រពៃណី។ ឧបករណ៍ Cyacomb ផ្តល់ជូននូវការសាកល្បងឌីជីថលយ៉ាងឆាប់រហ័សនៅគ្រប់ដំណាក់កាលនៃដំណើរការស៊ើបអង្កេត ចាប់ពីការពិនិត្យឧបករណ៍សង្ស័យ រហូតដល់ការគ្រប់គ្រងភស្តុតាង។

លោក James McCabe នាយកប្រតិបត្តិនៃអង្គភាពការពារកុមារ មានប្រសាសន៍ថា ការបំពានផ្លូវភេទលើកុមារតាមអ៊ីនធឺណិតគឺជាបញ្ហាសកល ហើយប្រទេសកម្ពុជាគឺជាផ្នែកនៃសហគមន៍ប៉ូលីសពិភពលោក ដែលកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ។ វេទិកានគរបាលយុត្តិធម៌អន្តរជាតិនេះ គឺជាឱកាសមួយដើម្បីដាក់មូលដ្ឋានគ្រឹះ មិនថាការធានាឱ្យមន្ត្រីនគរបាលមានចំណេះដឹង និងជំនាញក្នុងការបញ្ជូនជនល្មើសមកផ្តន្ទាទោស ឬផ្តល់ការគាំទ្រដល់ជនរងគ្រោះដែលពួកគេត្រូវការនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌនោះទេ។ ការទទួលបានចំណេះដឹងអំពីរបៀបស៊ើបអង្កេតឧក្រិដ្ឋកម្មបែបនេះ និងការកសាងការយល់ដឹងអំពីវិសាលភាពនៃឧក្រិដ្ឋកម្មទាំងនេះ អាចជួយក្នុងការរកឃើញ និងការចាប់ខ្លួនជនដែលប្រព្រឹត្តឧក្រិដ្ឋកម្មបែបនេះ។

លោក Nick Rose នាយករងអង្គភាពការពារកុមារ និងជាប្រធានក្រុម ICAC បាននិយាយថា ICAC គឺជាអ្នកនាំមុខគេក្នុងការដោះស្រាយការរំលោភបំពានលើកុមារតាមអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។ តាមរយៈវេទិកានេះ នឹងលើកកម្ពស់ការយល់ដឹងបន្ថែមទៀតអំពីវិធីសាស្រ្តជាច្រើនសម្រាប់ការស៊ើបអង្កេតឧក្រិដ្ឋកម្មតាមបច្ចេកវិទ្យា និងតាមអ៊ីនធឺណិត។ ជាពិសេស អក្ខរកម្មឌីជីថល ជំនាញ និងចំណេះដឹងផ្នែកកោសល្យវិច្ច័យឌីជីថល ដែលនឹងជួយដល់ការស៊ើបអង្កេតលើឧក្រិដ្ឋកម្មគ្រប់ប្រភេទ៕ 


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង