Cctimesw1140xh150cm copy

កញ្ចក់វ៉ែនតាHOYAពង្រីកទីផ្សារមកកាន់កម្ពុជា៖ទទួលសិទ្ធក្នុងការចែកចាយផ្តាច់មុខដោយក្រុមហ៊ុន Visioncare Corporation

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៤ កញ្ចក់វ៉ែនតា HOYA ដែលជាក្រុមហ៊ុននាំមុខគេរបស់ប្រទេសជប៉ុនដ៏ល្បីល្បាញខាងបច្ចេកវិទ្យាកែវភ្នែក មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសសម្ពោធជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះ គឺជាការរីកចម្រើនគួរឲ្យកត់សម្គាល់ចំពោះម៉ាកយីហោ HOYA ដែលបានធ្វើជាដៃគូសហការជាមួយក្រុមហ៊ុន Visioncare Ltd. ជាក្រុមហ៊ុនដ៏ល្បីល្បាញក្នុងស្រុកដែលមានបទពិសោធន៍ជាង ២០ ឆ្នាំនៅក្នុងវិស័យឧស្សាហកម្មផ្នែកចក្ខុមាត្រសាស្រ្ត។

កញ្ចក់វ៉ែនតា HOYA ត្រូវបានទទួលស្គាល់ទូទាំងសាកលលោកនូវជំនាញដែលច្បាស់លាស់ក្នុងការដោះស្រាយនូវរាល់បញ្ហាភ្នែកដោយផ្តល់ជូននូវកញ្ចក់ដ៏ច្រើនសម្បូរបែប ដើម្បីបំពេញតម្រូវការទៅលើបញ្ហាភ្នែក។ ពីកញ្ចក់តែមួយ និងកញ្ចក់កែវពង្រីកបង្កើតបានជាកញ្ចក់ដែលពិសេសមួយដែលក្លាយជា ផលិតផលរបស់ HOYA ជាមួយនឹងដំណើរការផលិតដ៏ទំនើប រួមទាំងការរចនាកញ្ចក់យ៉ាងពិសេស។

ចាប់តាំងពីការចាប់ផ្តើមនៃការរចនាកញ្ចក់វ៉ែនតា ពួកយើងបានអនុវត្តតាមវិធីសាស្រ្ត "one -size-fits-all"។ ម៉ាកយីហោ HOYA តែងតែប្រកាន់ភ្ជាប់យ៉ាងជាប់លាប់ ជាមួយនឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ដើម្បីបំពេញតម្រូវការ និងរបៀបរស់នៅរបស់មនុស្សម្នាក់ៗ។

នៅពេលដែលម៉ាកយីហោ HOYA បង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Visioncare Corporation Ltd. បានដើរតួជាភ្នាក់ងារផ្តាច់មុខ ដែលជួយសម្រួលដល់ការណែនាំ និងការចែកចាយកញ្ចក់វ៉ែនតាកម្រិត Premium របស់ HOYA នៅទូទាំងប្រទេស។ ភាពជាដៃគូនេះនឹងបង្ហាញជូននូវផលិតផលដ៏ល្បីល្បាញរបស់ម៉ាកយីហោ HOYA រួមមានកញ្ចក់កែវពង្រីក Hoyalux និងការរចនាកញ្ចក់តែមួយ។ លើសពីនេះ អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការព្យាបាលដោយកញ្ចក់ជាច្រើនប្រភេទ ដូចជា HOYA Full Control coating និង Sensity photochromic lens treatment series.

លោក ម៉ុក ចេងឃាង ជាប្រធានផ្នែកកញ្ចក់របស់ក្រុមហ៊ុន Visioncare Corporation Ltd បាននិយាយថា "យើងពិតជារំភើបក្នុងការនាំយកបច្ចេកវិទ្យាកញ្ចក់ដ៏ល្អឥតខ្ចោះរបស់ម៉ាកយីហោ HOYA មកកាន់ប្រទេសកម្ពុជា ជាមួយនឹងដំណោះស្រាយនូវបញ្ហាភ្នែកដែលមានគុណភាព ស្របតាមតម្រូវការជាក់លាក់របស់អតិថិជននៅក្នុងប្រទេសកម្ពុជា។

កិច្ចសហការរវាង HOYA និង Visioncare Corporation Ltd ត្រូវបានធ្វើឡើងដើម្បីកំណត់ នូវវិស័យផ្នែកអុបទិកនៅក្នុងប្រទេសកម្ពុជា ដោយរួមបញ្ចូលគ្នានូវជំនាញពីក្រៅប្រទេសរបស់ HOYA ជាមួយក្រុមហ៊ុន Visioncare ដែលមានចំណេះដឹង និង ជំនាញច្បាស់លាស់ផ្នែកឧស្សាហកម្ម។

អស់រយៈពេលជាង ៨០ ឆ្នាំមកហើយ HOYA Vision Care គឺជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងការច្នៃប្រឌិតបច្ចេកវិទ្យាអុបទិក។ ក្នុងនាមជាអ្នកផលិតកញ្ចក់វ៉ែនតាដែលមានគុណភាព និងមានប្រសិទ្ធភាពខ្ពស់ HOYA និងបន្តជំរុញការច្នៃប្រឌិតបច្ចេកវិទ្យាខាងផ្នែកអុបទិក ដើម្បីស្វែងរកដំណោះស្រាយថែទាំភ្នែកដ៏ល្អបំផុតសម្រាប់អ្នកជំនាញថែរក្សាភ្នែក។ ក្រុមហ៊ុនផ្គត់ផ្គង់កញ្ចក់វ៉ែនតាជាង ៥២ ប្រទេសជាមួយនឹងបុគ្គលិក ១៨,០០ នាក់ និងមន្ទីរពិសោធន៍ចំនួន ៤៥ ជុំវិញពិភពលោក។

HOYA ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤១ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ម៉ាកយីហោ HOYA គឺជាក្រុមហ៊ុនបច្ចេកវិទ្យាសកលលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យាទំនើប និងផលិតផលវេជ្ជសាស្រ្តឈានមុខគេ។ អាជីវកម្មរបស់HOYA ស្រាវជ្រាវ និងបង្កើតផលិតផលប្រើប្រាស់ក្នុងវិស័យថែទាំសុខភាព និងបច្ចេកវិទ្យាព័ត៌មាន។ នៅក្នុងវិស័យថែទាំសុខភាព យើងផ្តល់ផលិតផលឧបករណ៍វេជ្ជសាស្ត្រដូចជា eyeglasses medical endoscopes, contact and intraocular lenses, orthopaedic implants, surgical/therapeutic devices and medical device reprocessing and disinfection solotions នៅក្នុងវិស័យព័ត៌មាន យើងផ្តល់ផលិតផលដូចជាកញ្ចក់អុបទិក របាំងរូបថត និងចន្លោះទទេដែលប្រើក្នុងដំណើរការផលិតសម្រាប់ឧបករណ៍ semiconductor និង LCD/OLED។

HOYA មានការិយាល័យ និងសាខាជាង ១៦០ នៅទូទាំងពិភពលោក បច្ចុប្បន្ន មានបុគ្គលិកចម្រុះជាតិសាសន៍ចំនួន ៣៧,០០ នាក់។ក្នុងនោះ HOYA ក៏មានធនធានមនុស្ស ក្នុងការធ្វើដំណោះស្រាយកម្មវិធីផ្សេងទៀត និងសមាសធាតុសំខាន់ៗសម្រាប់បណ្តុះ mass memory និង cloud storge industries។

សម្រាប់ព័ត៌មានលំអិតអាចធ្វើការតាមដាននៅលើគេហទំព័រហ្វេសប៊ុករបស់ HOYA ឬនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុន Visioncare Corporation៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង