681 ezgif.com resize
Swift cc time

ទំហំពាណិជ្ជកម្មកម្ពុជា-អាស៊ាន សម្រេចបានជាង១០ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសនានាជាសមាជិកអាស៊ាន សម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ១០,៤៩៣.០៨ លានដុល្លារ ក្នុងរយៈពេល៨ខែ(ចាប់ពីខែមករា-សីហា) ឆ្នាំ២០២៤ កើនឡើង ១១.៧៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយលោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បើតាមរបាយការណ៍ ក្នុងរយៈពេល៨ខែឆ្នាំនេះ ការនាំចេញ-នាំចូលរបស់កម្ពុជាជាមួយប្រទេសសមាជិកអាស៊ានសម្រេចបានក្នុងទឹកប្រាក់ជាង១០ពាន់លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញក្នុងទឹកប្រាក់ចំនួន ៣,៤២៨.១២ លានដុល្លារ កើនឡើង ១០.១៣ ភាគរយ និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៧,០៦៤.៩៦ លានដុល្លារ កើនឡើង ១២.៥៧ ភាគរយ។

ក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន កម្ពុជាបាននាំចេញទៅប្រទេសវៀតណាមច្រើនជាងគេ គឺក្នុងទឹកប្រាក់ចំនួន ២៤៦៤.៧៦ លានដុល្លារ (កើនឡើង ៣៣ ភាគរយ) បន្ទាប់មកគឺថៃ ៥៧១.៥០ លានដុល្លារ (ធ្លាក់ចុះ ១១.៦៥ ភាគរយ) ហើយសិង្ហបុរីស្ថិតនៅចំណាត់ថ្នាក់ទី៣ គឺក្នុងទឹកប្រាក់ចំនួន ១៨៨.៤២ លានដុល្លារ (ធ្លាក់ចុះ ៦៩.៤៩ ភាគរយ) បន្ទាប់មកទៀតមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហ្វីលីពីន ឡាវ ព្រុយណេ និងមីយ៉ាន់ម៉ា៕

Khcct banner

អត្ថបទទាក់ទង