Cctimesw1140xh150cm copy

អគ្គនាយកធនាគារARDBស្នើឱ្យមន្ទីរពេទ្យល្បីមួយនៅទីក្រុងក្វាងចូវពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ទីក្រុងក្វាងចូវ ប្រទេសចិន៖ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ(ARDB) បានដឹកនាំសហការី ទស្សនកិច្ចសិក្សាមន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន ដើម្បីស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេង។ ទន្ទឹមនឹងនេះ អគ្គនាយកធនាគារARDB បានធ្វើការអញ្ជើញ ភាគីខាងមន្ទីពេទ្យ ដោយសហការជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

តបតាមការអញ្ជើញរបស់មន្ទីពេទ្យ CELL LIFE BANK នៅទីក្រុងក្វាងចូវ ប្រទេសចិន, នៅរសៀលថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដឹកនាំសហការី ទស្សនកិច្ចសិក្សា និងស្តាប់បទបង្ហាញពីបច្ចេកវិទ្យាថ្មី និងទំនើប ក្នុងការយក ស្ទីមស៊ែល ( Stem Cell) ដើម្បីព្យាបាលជំងឺផ្សេងៗ មានមហារីក ,ស្ត្រីពិបាកយកបុត្រ, ភ្នែកស្រវាំង, ជំងឺស្ទះសរសៃឈាម (Stroke) ជាដើម និងថែរក្សាសម្ផស្ស នៅទីស្នាក់ការកណ្តាលរបស់មន្ទីពេទ្យ cell life bank ។

នាឱកាសនេះ លោកក៏បានធ្វើការអញ្ជើញ ភាគីខាងមន្ទីពេទ្យ ដោយសហការជាមួយភាគីពាក់ព័ន្ធដើម្បីពិនិត្យលទ្ធភាពធ្វើការវិនិយោគនៅប្រទេសកម្ពុជាផងដែរ។

តាមការអោយដឹងត្រួសៗ ពីតំណាងមន្ទីពេទ្យ បានអោយដឹងថា មន្ទីពេទ្យ បាន ចាប់ផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៥៦ ហើយក្រោយមកមន្ទីពេទ្យ បានធ្វើកិច្ចសសហប្រតិបត្តិការជាមួយមន្ទីពេទ្យ និងមជ្ឈមណ្ឌលស្រាវជ្រាវធំៗ នៅសហរដ្ឋអាមេរិក ដើម្បី សិក្សាលើការបង្កើត និងស្រាវជ្រាវ លើ ការយកសំណាក ស្ទីមស៊ែល (Stem Cell) របស់មនុស្ស មកព្យាបាលលើអ្នកជំងឺ ។ ជាក់ស្តែង មានអ្នកជំងឺប្រមាណជាង ១០ម៉ឺន ករណី ត្រូវ បានទទួលការព្យាបាលដោយជោគជ័យ តាមរយៈការចាក់ ស្ទីមស៊ែល (Stem Cell) នេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង