Cctimesw1140xh150cm copy

ធនាគារអភិវឌ្ឍន៍ជនបទ គាំទ្រក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ បង្កើតទីផ្សារបោះដុំបន្លែផលិតផលកសិកម្មក្នុងស្រុក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម (ARDB) គាំទ្រក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ លើការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការផលិតប្រកបដោយគុណភាព ក៏ដូចជាបង្កើតតម្លៃសមរម្យផ្តល់ជូនអតិថិជន។ នេះបើតាមសេចក្ដីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម។

បើតាមសេចក្ដីប្រកាស ក្រុមហ៊ុនអាណាចក្រផលិតផលខ្មែរ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នំា២០២៤នេះ បានទទួលការអនុញ្ញាតដើម្បីធ្វើបទបង្ហាញអំពីទស្សនៈវិស័យរបស់ខ្លួនស្តីអំពីការរៀបចំឱ្យមានប្រព័ន្ធទីផ្សារបោះដុំបន្លែ និងផលិតផលកសិកម្មក្នុងស្រុក ដើម្បីជួយលើកកម្ពស់ការផលិតប្រកបដោយគុណភាព មាននិរន្តរភាពនិងតម្លៃសមរម្យផ្តល់ជូនអតិថិជន អ្នកលក់បន្ត ភោជនីយដ្ឋាន សណ្ឋាគារ នៅក្នុងប្រទេស និងក៍ដូចជាធ្វើការនាំចេញទៅក្រៅប្រទេស។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ARDB ក្រោមអធិបតីភាព លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម និងសហការីរបស់ធនាគារ ARDB ។

នៅក្នុងការធ្វើបទបង្ហាញនោះ អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានផ្តល់ការណែនាំ ក៏ដូចជាគំាទ្រជាគោលការណ៍ និងជួយសម្របសម្រួលទំនាក់ទំនងរវាង អាណាចក្រផលិតផលខ្មែរ និងសហគមន៍ដំាបន្លែ ចិញ្ចឹមសត្វ ដែលជាអតិថិជនដៃគូរបស់ធនាគារ ARDB ដើម្បីសហការជំរុញលើគម្រោងការនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង