វៀងចន្ទន៍៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ជាមួយអង្គការកម្មសិទ្ធិបញ្ញាពិភពលោក សម្រាប់ការអភិវឌ្ឍសេវាធុរកិច្ចសម្រាប់អង្គភាពកម្មសិទ្ធិបញ្ញា។ ការចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាងលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយលោក Daren Tang អគ្គនាយកនៃអង្គការកម្មសិទ្ធិបញ្ញាពិភពលោក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចព្រមព្រៀងសហប្រតិបត្តិការនេះ មានគោលបំណងលើកកម្ពស់ការផ្តល់សេវាចុះបញ្ជីកម្មសិទ្ធិបញ្ញាសម្រាប់ធុរកិច្ច និងអ្នកប្រើប្រាស់ប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយព័ត៌មានកម្មសិទ្ធិបញ្ញាសម្រាប់គាំពារដល់បច្ចេកវិទ្យានវានុវត្តន៍ និងគំនិតច្នៃប្រឌិត ព្រមទាំងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា និងអង្គការកម្មសិទ្ធិបញ្ញាពិភពលោកនឹងបន្តសហការគ្នា ដើម្បីអភិវឌ្ឍប្រព័ន្ធផ្តល់សេវាធុរកិច្ចកម្មសិទ្ធិបញ្ញា ជាពិសេសលើការងារគ្រប់គ្រងឯកសារតាមប្រព័ន្ធអេឡិចត្រូនិច ឌីជីថលូបនីយកម្ម ការស្វែងរក ការបញ្ចូល និងការកែលម្អគុណភាពនៃទិន្នន័យម៉ាក និងការប្រឹក្សាយោបល់លើយុទ្ធសាស្ត្រព័ត៌មានវិទ្យា ការគ្រប់គ្រងធនធាន ហេដ្ឋារចនាសម្ព័ន្ធក្នុងវិស័យកម្មសិទ្ធិបញ្ញា ជាដើម។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងពាណិជ្ជកម្មឮ៕