Cctimesw1140xh150cm copy

ភូមិឃុំមួយចំនួនក្នុងស្រុកស្ទឹងហាវខេត្តព្រះសីហនុរងការវាយប្រហារដោយជំនន់ទឹកភ្លៀង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ព្រះសីហនុ៖ ក្រោយពីភ្លៀងធ្លាក់អស់ជាច្រើនម៉ោង និងនាំដោយនូវខ្យល់ព្យុះផង បាននាំឱ្យកើតមាននូវជំនន់ទឹកភ្លៀត លិចផ្ទះប្រជាពលរដ្ឋក្នុងភូមិឃុំមួយចំនួន នៃស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។យោងតាមរបាយការណ៍បឋម ភូមិឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅក្នុង ភូមិ១ និង ភូមិ២ ឃុំអូរត្រេះ និង ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ស្ថានភាពនេះ បាននាំឱ្យខូចខាតនូវផ្ទះ និងអាជីវកម្មមួយចំនួនរបស់ប្រជាពលរដ្ឋ។ក្នុងនោះ ស្រះចិញ្ចឹមត្រីរបស់លោក គុន នី ភេទប្រុស អាយុ ៦០ឆ្នាំ ស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ដែលចិញ្ចឹមត្រីជាលក្ខណគ្រួសារ ធ្វើឱ្យជំនន់ទឹកភ្លៀងបាននាំត្រីចិញ្ចឹមរបស់គាត់អស់ជាង ១០០គីឡូក្រាម ត្រូវបានទឹកហូនាំយកទៅអស់។សម្រាប់លោក គុន នី  និង ប្រជាពលរដ្ឋនៅស្រុកស្ទឹងហាវ បានអះអាងថា មិនធ្លាប់មានជំនន់ទឹកភ្លៀងបែបនេះទេ រយ:ពេលជាង ៣០ឆ្នាំមកនេះ ហើយមានតែឆ្នាំ២០២៤ នេះ មានគ្រោះធម្មជាតិជំនន់ទឹកភ្លៀងលិចយ៉ាងធ្ងន់ធ្ងរ។

លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ហើយបានធ្វើការណែនាំដល់អាជ្ញាធរស្រុក កងកម្លាំងប្រដាប់អាវុធ ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុជាប់ជាប្រចាំ ពិសេស ជួយជម្លៀសប្រជាពលរដ្ឋរងគ្រោះមានដូចជា ចាស់ជរា និង កុមាររបស់យើងមកកាន់ទីទួលសុវត្ថិភាពឱ្យបានទាន់ពេលវេលា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង