Cctimesw1140xh150cm copy

ធនាគារជាតិណែនាំឱ្យគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុតម្រូវឱ្យអតិថិជន«ទូទាត់សងប្រាក់»ជាប្រាក់រៀល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៧កញ្ញានេះ បានចេញនូវសេចក្តីណែនាំដល់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និង គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ទាំងអស់ត្រូវគោរព និង អនុវត្តតាមលក្ខខណ្ឌក្នុងការ បើកគណនីជាប្រាក់រៀលជូនអតិថិជន ពិសេសត្រូវផ្ដល់ជម្រើសឱ្យគ្រប់អតិថិជនទាំងអស់មានលទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ជាប្រាក់រៀល។

យោងតាមសេចក្ដីប្រកាស ធនាគារជាតិនៃកម្ពុជា ណែនាំដល់គ្រឹះស្ថានត្រូវគោរព និងអនុវត្តតាមលក្ខខណ្ឌក្នុងការ បើកគណនីជាប្រាក់រៀលជូនអតិថិជន ដូចជា៖ គ្រឹះស្ថានត្រូវមានកាតព្វកិច្ច បើកគណនីប្រាក់បញ្ញើ និង/ឬ គណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដែលប្រើប្រាស់សម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ ជូនគ្រប់អតិថិជនទាំងអស់។ ចំពោះការបើកគណនីជាប្រាក់រៀលសម្រាប់អតិថិជនដែលមានស្រាប់ ត្រូវអនុវត្តឱ្យបានរួចរាល់ក្នុងរយៈពេល ៦ខែ ដោយគិតចាប់ពីកាលបរិច្ឆេទដាក់ឱ្យអនុវត្តសេចក្ដីណែនាំនេះ។

ជាមួយគ្នានេះ គ្រឹះស្ថានត្រូវផ្ដល់ជម្រើសឱ្យគ្រប់អតិថិជនទាំងអស់មានលទ្ធភាពក្នុងការធ្វើប្រតិបត្តិការទូទាត់សងប្រាក់ជាប្រាក់រៀល។ គ្រឹះស្ថានត្រូវធ្វើបច្ចុប្បន្នកម្ម និងផ្តល់របាយការណ៍ប្រចាំខែអំពីការបំពេញកាតព្វកិច្ចខាងលើមកធនាគារជាតិនៃកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង