Cctimesw1140xh150cm copy

ទំហំពាណិជ្ជកម្មកម្ពុជា-ចិន សម្រេចបានជាង១០ពាន់លានដុល្លារក្នុងរយៈពេល៨ខែឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន សម្រេចបានក្នុងទំហំទឹកប្រាក់ជាង ១០ ពាន់លានដុល្លារ កើនឡើង២៤.៥ភាគរយ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលសម្រេចបានក្នុងទំហំទឹកប្រាក់ជាង៨ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

បើតាមរបាយការណ៍ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៤ ការនាំចេញ-នាំចូលទំនិញរវាងប្រទេសទាំងពីរមានទឹកប្រាក់សរុប ១០,០៧ ពាន់លានដុល្លារ កើនឡើង ២៤,៥ ភាគរយ ក្នុងនោះកម្ពុជានាំទំនិញទៅចិន ក្នុងទឹកប្រាក់ ១,១៤ ពាន់លានដុល្លារ និងនាំចូលទំនិញពីចិនមកកម្ពុជាត ៨,៩២ ពាន់លានដុល្លារ កើន ២៤,៨ ភាគរយ។

ចំនួននេះបង្ហាញថា ឱនភាពពាណិជ្ជកម្មរវាងកម្ពុជា-ចិន បានកើនឡើងដល់ជាង ១០% ដែលមានទឹកប្រាក់ ៧,៧៧ ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង