Cc time web banner 054637

SPEED ទទួលបាន30M Subscribers លើទឹកដីកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ Online Streamer ដ៏ល្បីនៅលើពិភពលោក iShowSpeed ដែលមានឈ្មោះពិតថា Darren Jason Watkins Jr បានសម្រេចគោលដៅធំប្រចាំឆ្នាំ២០២៤របស់ខ្លួន ដែលទទួលបានអ្នក Subscribe ចំនួន ៣០លាននាក់ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

iShowSpeed មានឈ្មោះពិតថា Darren Jason Watkins Jr គឺជា Online Streamer ជនជាតិអាម៉េរិក ដែលបច្ចុប្បន្នមានវ័យត្រឹមតែ១៩ឆ្នាំប៉ុណ្ណោះ។ កាលពីយប់មិញនេះ Speed បានសម្រេចគោលដៅធំប្រចាំឆ្នាំ២០២៤របស់ខ្លួន ដែលទទួលបានអ្នក Subscribe ចំនួន ៣០លាននាក់ នៅលើទឹកដីអង្គរ ខេត្តសៀមរាប។

នៅក្នុង Live stream របស់ Speed កាលពីយប់មិញ Speed បានអរគុណដល់អ្នកគាំទ្រសម្រាប់ Subscribers ចំនួន ៣០លាននាក់នេះ ដែលនេះជារឿងអស្ចារ្យបំផុត ដែលឱ្យខ្លួនសម្រេចគោលគៅធំសម្រាប់ឆ្នាំ២០២៤ ដោយទទួលបានអ្នក Subscribe ៣០លាន នៅមុនដាច់ឆ្នាំ២០២៤។ ជាមួយគ្នានោះ Speed បានអរគុណដល់អ្នកគាំទ្រហ្វីលីពីន ថៃ កម្ពុជា និងអ្នកគាំទ្រផ្សេងទៀត សម្រាប់ Subscribers ៣០លាននាក់នេះ។ ជាគោលដៅបន្ទាប់នៅក្នុងឆ្នាំ២០២៥ Speed នឹងធ្វើឱ្យអ្នក Subscribe កើនដល់ចំនួន ៤០លាននាក់៕

Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង