Cctimesw1140xh150cm copy

«អណ្ដើកសមុទ្រ»៣ក្បាលទម្ងន់សរុប ជាង១០០គីឡូត្រូវបានលែងចូលសមុទ្រវិញនៅខេត្តកែប

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កែប៖សត្វល្មិច ឬហៅអណ្តើកសមុទ្រ ចំនួន៣ក្បាល កាលពីថ្ងៃទី ១៣ កញ្ញាកន្លងទៅ ត្រូវបានរៀបចំពិធីប្រលែងចូលសមុទ្រវិញ ស្ថិតភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។ការលែងនេះ គឺដើម្បីបង្ហាញពី ការពារ ថែរក្សា និងបង្កើតអោយមានការគ្រប់គ្រងតំបន់អភិរក្សជលផលនៅក្នុងសមុទ្រ និង តាមបណ្តាកោះរបស់កម្ពុជា។ 

សត្វល្មិច ឬហៅអណ្តើកសមុទ្រ ចំនួន៣ក្បាល មាន​ទម្ងន់សរុប​ជាង១០០គីឡូក្រាម​​ ត្រូវបានប្រជានេសាទបានពីក្នុងសមុទ្រក្នុងខេត្តកែបរបស់ប្រទេសកម្ពុជា។លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប មានប្រសាសន៍ថា ការលែងសត្វល្មិចនេះ ជាការបញ្ជាក់ពីការចូលរួមរវាងអ្នកនេសាទ និងមន្ត្រីជំនាញ ក្នុងការរួមសាមគ្គីគ្នា ដើម្បីថែរក្សាជីវចម្រុះដ៏កម្រក្នុងសមុទ្រខេត្តកែបអោយបានគង់វង្ស ។

អភិបាលខេត្តកែបរូបនេះ បានអំពាវនាវអោយប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាជានេសាទ  ត្រូវបន្តចូលរួមថែរក្សាសត្វសមុទ្រ ពិសេសប្រភេទសត្វកម្រ ដូចជាត្រីដូហ្វីន ជ្រូកទឹក និង សត្វល្មិចនេះជាដើម អោយបានគង្សវង់ ក្រៅពីនេះត្រូវបង្កើនការការពារ អភិរក្ស ដោយប្រើប្រាស់ធនធានជលផលសមុទ្រប្រកបដោយនិរន្តរភាព ស្របតាមគោលនយោបាយចក្ខុវិស័យជលផលជាតិ និងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋអោយកាន់តែរីកចម្រើន។

សូមបញ្ជាក់ថា កន្លងមកមន្ទីរពាក់ព័ន្ធ បានធ្វើការណែនាំអប់រំ ផ្សព្វផ្សាយ ដល់ប្រជានេសាទ អោយយល់ដឹងអំពីប្រយោជន៍ ក្នុងការថែរក្សា គាំពារ សត្វសមុទ្រ ដែលជាសត្វកម្រ ដូចជាប្រភេទសត្វល្មិចនេះជាដើម ដើម្បីបង្កើនការយល់ដឹងពីគុណប្រយោជន៍នៃសត្វសមុទ្រកម្រទាំងនេះ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង