Cctimesw1140xh150cm copy

មហាវិទ្យាល័យមួយនៅអាម៉េរិកមានបំណងសហការជាមួយក្រសួងអប់រំក្នុងការសម្របសម្រួលនិស្សិតទៅសិក្សានៅអាម៉េរិក

សង្គម
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែកញ្ញា បានជួបពិភាក្សាការងារជាមួយប្រតិភូមហាវិទ្យាល័យ Long Beach City College (LBCC), California ETEC នៃរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ ការជួបគ្នានេះ ប្រតិភូមហាវិទ្យាល័យ Long Beach City College បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈកម្មវិធីសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅសហរដ្ឋអាម៉េរិក។

ក្នុងឱកាសជំនួបនេះ ភាគីមហាវិទ្យាល័យ LBCC, Director of California ETEC បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈកម្មវិធីសម្របសម្រួលដល់សិស្សនិស្សិតកម្ពុជាដែលចាប់អារម្មណ៍ចង់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ជាពិសេសនៅមហាវិទ្យាល័យ Long Beach City College (LBCC) ក៏ដូចជាសិក្សាស្វែងយល់ពីឱកាសដើម្បីផ្តល់ជូននូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈដែលសមស្របទៅនឹងតម្រូវការរបស់ប្រទេសកម្ពុជា។

លោក Mark Matsumoto នាយក California ETEC បានគូសបញ្ជាក់ថា ប្រព័ន្ធមហាវិទ្យាល័យសហគមន៍ គឺជាចំណុចចាប់ផ្តើមដ៏ល្អមួយ ដែលផ្តល់នូវការអប់រំប្រកបដោយគុណភាពសម្រាប់និស្សិតអន្តរជាតិរៀបចំខ្លួនសម្រាប់ទីផ្សារការងារ និងដើម្បីផ្ទេរទៅសិក្សានៅសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកដែលគេប្រាថ្នាចង់រៀន ដូចជា UCLA ឬ Stanford ជាដើម។

ជាការឆ្លើយតប លោក អ៊ុង បូរាត រដ្ឋលេខាធិការក្រសួងអប់រំ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការមកដល់កម្ពុជារបស់គណៈប្រតិភូ LBCC និងថ្លែងអំណរគុណចំពោះការបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគ និងភ្ជាប់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ដែលទាំងនេះនឹងរួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង