Cc time web banner 054637

បាត់ដំបងថ្ងៃនេះ៖«ស្រូវសែនក្រអូប០១»តម្លៃពី ១៤០០រៀលទៅ១៥០០រៀល/គីឡូក្រាម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ មន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង)

បាត់ដំបង៖ តម្លៃស្រូវសែនក្រអូប(SKO) ស្ថិតនៅក្នុងស្រុកចំនួន២នៃខេត្តបាត់ដំបង គឺស្រុកបវេល និងស្រុកសំពៅលូន នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានតម្លៃ ១,៤៦៣៛/គីឡូក្រាម ជាតម្លៃស្រូវនៅទីវាល និងតម្លៃ ១,៥១០៛ /គីឡូក្រាម ជាតម្លៃស្រូវដឹកដល់រោងម៉ាស៊ីន។ នេះបើតាមរបាយការណ៍ពីមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង។

បើតាមរបាយការណ៍ តម្លៃស្រូវ (ស្រុកបវេល) និងពោត (ស្រុកសំពៅលូន) ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដូចខាងក្រោម៖

១. តម្លៃស្រូវនៅទីវាល

-ស្រូវសែនក្រអូប(SKO) តម្លៃ ១,៤៦៣៛ / 12.1B / គីឡូក្រាម

-ស្រូវស្រងែ តម្លៃ ១,២២២៛ / 10.1B / គីឡូក្រាម

-ស្រូវOM5451 តម្លៃ ៩៦៨៛ / 8B / គីឡូក្រាម

២. តម្លៃស្រូវដឹកដល់រោងម៉ាស៊ីន (រោងម៉ាស៊ីន យិន ម៉ាន់ “បវេល”)

-ស្រូវសែនក្រអូប(SKO) តម្លៃ ១,៥១០៛ / 12.5B / គីឡូក្រាម

-ស្រូវស្រងែ តម្លៃ ១,២៦៧៛ / 10.5B / គីឡូក្រាម

-ស្រូវOM5451 តម្លៃ ១,០១៤៛ / 8.4B /គីឡូក្រាម

៣. តម្លៃកសិផលនៅស្រុកសំពៅលូន (សៃឡូ ចិន្ដា កសិផល)

-ពោតក្រហមគ្រាប់(សំណើម៣០%) តម្លៃ ៧៨៤៛ / 6.5B / គីឡូក្រាម

-ពោតក្រហមស្នូល តម្លៃ ៥៩១៛ / 4.9B / គីឡូក្រាម


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង