Cc time web banner 054637

គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាទស្សនកិច្ចតំបន់អភិវឌ្ឍន៍០៤ធំៗនៅក្នុងទីក្រុងក្វាងស៊ី និងហេងចូវ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ចិន៖ គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដែលដឹកនាំដោយ លោក ងឿន ច័ន្ទលីនប៉ូឡែន សមាជិកគណៈកម្មាធិការកណ្តាល ស.ស.យ.ក បានអញ្ជើញទស្សនាតំបន់អភិវឌ្ឍន៍ចំនួន០៤ ធំៗ នៅក្នុងទីក្រុងក្វាងស៊ី និងហេងចូវ រួមមាន ផែព័ត៌មានចិន-អាស៊ាន មជ្ឈមណ្ឌលគណនាបញ្ញាសិប្បនិមិត្តចិន អាស៊ាន(AI) ក្រុមហ៊ុន Alnan Aluminum Co.,Ltd និងឧទ្យានឧស្សាហកម្មកសិកម្មទំនើបជាតិហេងចូវ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរៀនសូត្របន្ថែមពីគ្នាទៅវិញទៅក្នុងបរិបទសង្គមឌីជីថល។

ក្នុងដំណើរទស្សនាកិច្ចសិក្សាស្រាវជ្រាវតំបន់អភិវឌ្ឍន៍នៅក្នុងទីក្រុងទាំងពីរបានបង្ហាញអំពីការវិវឌ្ឍថ្មីៗកាន់តែទំនើបនៃប្រព័ន្ធឌីជីថល រួមមានការអភិវឌ្ឍន៍លើប្រព័ន្ធបច្ចេកវិទ្យាគណនាបញ្ញាសិប្បនិមិត្ត (AI) ដែលជួយជំរុញដល់ការលូតលាស់ក្នុងវិស័យឧសហ្សាហកម្ម តាមរយៈការប្រើប្រាស់ប្រព័ន្ធឌីជីថលទំនើបនៅក្នុងសហគ្រាសធំៗ។

ជាពិសេស ការដាំដុះរុក្ខជាតិដោយប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីលើកកម្ពស់ដល់ការប្រើប្រាស់ប្រព័ន្ធឌីជីថលជំនាន់ថ្មីក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះ គណៈប្រតិភូកម្ពុជាក៏បានធ្វើការចែករំលែកនូវបទពិសោធន៍ជាក់ស្ដែងដែលបាននិងកំពុងអនុវត្ត លើការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការទទួលយកនូវបរិវត្តកម្មឌីជីថលនៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ទាំងពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និង “លើកកម្ពស់សុខុមាលភាពសង្គម តាមគន្លងប្រក្រតីភាពថ្មី” ដែលបង្ហាញយ៉ាងជាក់ច្បាស់អំពីការវិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាស្របតាមការវិវឌ្ឍនៃប្រព័ន្ធឌីជីថល។

គួរបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចសិក្សាក្នុងសិក្ខាសាលាបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជាក្នុងខេត្តក្វាងស៊ី បានបញ្ចប់ដោយរលូនប្រកបដោយផ្លែផ្កា ក្នុងរយៈពេលពេល ៣ថ្ងៃ។ សូមជម្រាបដែរថា ប្រតិភូកម្ពុជាទាំង២០ រូប នឹងបន្តចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលថ្នាក់ដឹកនាំវ័យក្មេងកម្ពុជានៅទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង