Cctimesw1140xh150cm copy

"ស្ពាន"មាគ៌ា មើលឃើញថ្ងៃខាងមុខ នៅគុយចូវ បន្តកិច្ចព្រមព្រៀងឡានឆាង-មេគង្គ នៃមិត្តភាពចិន-កម្ពុជាដែលបានសន្យានឹងគ្នា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

លោក Sorn Bunmean អគ្គលេខាធិការសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា« ស្ពាន គុយចូវ ពិតជាអស្ចារ្យណាស់ ខ្ញុំសប្បាយចិត្តណាស់ដែលបានមកដល់ គុយចូវ ដំណើរកម្សាន្តនេះបានផ្តល់ប្រយោជន៍ច្រើនដល់ខ្ញុំពេលដែលដើរលើស្ពានទន្លេ បាលីង(Baling) ខ្ញុំមានអារម្មណ៍រំភើបណាស់។ អាចនិយាយបានថានេះជាលើកទីមួយរបស់ខ្ញុំ ឈរលើស្ពានខ្ពស់បំផុតមួយក្នុងពិភពលោកនេះគឺជាបទពិសោធន៍ដែលមិនធ្លាប់មានពីមុនមកឆ្លងតាមការកសាងស្ពាននេះបានបង្ហាញថា កម្រិតបច្ចេកវិទ្យាខ្ពស់ និងគុណភាពខ្ពស់នៃការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងយុគសម័យថ្មី។»

ជាក់ស្តែង នៅកម្ពុជាស្ពានជាច្រើនរបស់យើងត្រូវបានសាងសង់ដោយចិន។ ជាមួយនឹងកិច្ចសហប្រតិបត្តិការល្អរវាងចិន និងកម្ពុជា។ ស្ពានទាំងនេះភាគច្រើនត្រូវបានសាងសង់តាមដងទន្លេមេគង្គ ឧទាហរណ៍៖ ស្ពានទន្លេមេគង្គស្ទឹងត្រង់-ក្រូចឆ្មារ។ល។ ស្ពានគឺជាតំណភ្ជាប់មនុស្សជាមួយមនុស្ស។

កសាងច្រករបៀងសេដ្ឋកិច្ចតំបន់និងតំបន់ ដូចដែលកន្លែង គុយចូវនេះចឹង អាចភ្ជាប់ទៅកាន់ប្រទេសអាស៊ានទាំងអស់។នេះបានក្លាយជាគំរូយ៉ាងល្អសម្រាប់ការសិក្សា។

ពិតណាស់ កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសមុនគេដែលចូលរួមក្នុងគំនិតផ្តួចផ្តើម“ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ” កិច្ចសហប្រតិបត្តិការចិននិងកម្ពុជាមានសារៈសំខាន់ខ្លាំងណាស់ ទី១គឺជំរុញការផ្លាស់ប្តូរវប្បធម៌ ទី២ គឺពង្រឹងវិស័យអប់រំលើការរួមគ្នាកសាងច្រករបៀងសេដ្ឋកិច្ចចិន-កម្ពុជានិងធ្វើយ៉ាងណាឱ្យប្រជាជនកម្ពុជារៀនសូត្របានកាន់តែប្រសើរពីបទពិសោធន៍ពីចិនដើម្បីទទួលបានការយល់ដឹងស៊ីជម្រៅអំពីគំនិតផ្តួចផ្តើម "ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ"ហើយកំណត់គំរោង ឬសំណើជាក់លាក់អនុវត្តចំពោះប្រទេសកម្ពុជា និងប្រទេសអាស៊ានដទៃទៀត។ ជាចុងក្រោយ យើងត្រូវរៀនពីរបៀបធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែប្រសើរឡើងក្រោមគំនិតផ្តួចផ្តើម"ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ" ហើយផ្សព្វផ្សាយទៅក្នុងបណ្តាប្រទេសអាស៊ានផងដែរ។

កម្ពុជានៅជាមួយចិនប្រទេសមួយក្នុងចំណោមប្រទេសដែលរក្សាមិត្តភាពយ៉ាងជ្រាលជ្រៅមិត្តភាពនេះបានបន្តពីបុរាណរហូតដល់សព្វថ្ងៃ យើងជាគ្រួសារតែមួយដែលកាត់ដៃគ្នាឆ្ពោះទៅជាមួយគ្នា។


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង