Cctimesw1140xh150cm copy

អាកាសយានដ្ឋានអន្តរជាតិតេជោផ្តើមតេស្ត«បច្ចេកទេស និងឧបករណ៍»ត្រៀមហោះហើរផ្លូវការ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F របស់ប្រទេសកម្ពុជា នៅថ្ងៃទី ៨ កញ្ញាម្សិលមិញនេះ បានរៀបចំពិធីហោះហើរសម្រាប់ Flight Inspection ដើម្បីពិនិត្យមើល ផ្នែកបច្ចេកទេស និង ឧបករណ៍ ចាំបាច់មួយចំនួនដែលបានបំពាក់រួច សម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។ពិធីតេស្តនេះ រៀបចំឡើងក្រោមអធិបតីភាពរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ការហោះហើរសម្រាប់ Flight Inspection ឬការហោះហើរសាកល្បងនេះ បានចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ដែលជាប្រតិបត្តិការដើម្បីពិនិត្យមើលផ្នែកបច្ចេកទេស និង ឧបករណ៍ចាំបាច់មួយចំនួនដែលបានបំពាក់រួច មានដូចជា ប្រព័ន្ធបញ្ជាចរាចរណ៍ដែនអាកាស(ATC) ប្រព័ន្ធឧបករណ៍ចុះចត(ILS/ DME) ឧបករណ៍នាំផ្លូវអាកាស(Air Navigation) ប្រព័ន្ធរ៉ាដា(Radar Approach) និង ប្រព័ន្ធវិទ្យុទាក់ទងជាដើម ដើម្បីធានាថាឧបករណ៍ទាំងអស់នេះដំណើរការប្រកបដោយសុវត្ថិភាព ក្នុងការត្រៀមលក្ខណៈសម្រាប់ការហោះហើរជាផ្លូវការ នៅឆមាសទី១ ឆ្នាំ២០២៥ ខាងមុខ។

បច្ចុប្បន្ននេះ អាកាសយានដ្ឋានអន្តរជាតិតេជោ (ភ្នំពេញថ្មី) TIA សម្រេចការងារសាងសង់ជារួមបានជាង ៨០% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះអស់ចំនួនប្រមាណ ១២០០ លានដុល្លារ (ជាការវិនិយោគក្នុងភាពជាដៃគូរវាងរដ្ឋ (SSCA) និង ឯកជន ក្រុមហ៊ុន OCIC)។

អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០២៤ និង ដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាល ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និង ទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប។ ក្រុមហ៊ុនវិនិយោគ មានមហិច្ឆិតាអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះឲ្យធំ និង ទំនើបជាងគេនៅតំបន់អាស៊ី៕


រូបភាព៖ អាកាសចរណ៍ស៊ីវិល


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង